មហាពិធីបុណ្យ Vesak 2019៖ ពិធីបុណ្យបណ្តែប្រទីពអធិដ្ឋានសូមសន្តិភាពជូនពិភពលោក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 នាយប់ថ្ងៃទី១៣ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam បានប្រព្រឹត្តទៅមហាពិធីបុណ្យបណ្តែតប្រទីព ដើម្បីអធិដ្ឋាន សូមសន្តិភាពជូនដល់ពិភពលោក។

មហាពិធីបុណ្យ Vesak 2019៖ ពិធីបុណ្យបណ្តែប្រទីពអធិដ្ឋានសូមសន្តិភាពជូនពិភពលោក - ảnh 1

ពិធីបុណ្យបណ្តែប្រទីពអធិដ្ឋានសូមសន្តិភាពជូនពិភពលោក

យោងតាមអត្ថន័យប្រជាប្រិយរបស់វៀតណាម ប្រទីពត្រូវបានដាក់បំភ្លឺ ដើម្បីគោល ដៅលើកតម្កើងនូវតម្លៃស្មារតីនិងតម្លៃព្រលឹងវិញ្ញាណនិងវប្បធម៌របស់ប្រជាជន វៀត ណាម។ នៅឯពិធីបុណ្យទាននានារបស់ព្រះពុទ្ធសាសនា ការបណ្តែតប្រទីព គឺសំដៅ ឧទ្ទិសកុសលសូមឲ្យប្រទេសជាតិប្រកបដោយសុខសន្តិភាពនិងសម្បូររុងរឿង។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  បានអះអាងថា៖ បច្ចុប្បន្ននេះ លើទូទាំងពិភពលោកនៅមានកន្លែងជាច្រើនកំពុងជួបប្រទះនឹងគ្រោះអាសន្នដូចជា សង្គ្រាម ជម្លោះ វិបត្តិ និងគ្រោះធម្មជាតិនៅតែកើតមានឡើង។ មនុស្សរាប់លាននាក់ មិនទាន់បានរស់នៅក្នុងភាពសុខដុមរម្យនាទេ។ ហេតុដូច្នេះ ពីទឹកចិត្តគោរពនិងជំនឿរបស់ពុទ្ធសាសនិកទាំងអស់ទៅលើព្រះពុទ្ធ និងបំណងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព យើងទាំងអស់គ្នាគួរតែរួមដៃគ្នាដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព កាត់បន្ថយជម្លោះនិង អសមភាព ដើម្បីមនុស្សគ្រប់រូបអាចរស់នៅក្នុងភាពសប្បាយរីករាយ សុភមង្គល ។

លោក Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងតំបន់ដី Tam Chuc ដ៏ ពិសិដ្ឋ របស់វៀតណាមនេះ សេចក្តីស្រឡាញ់  ចំណងមិត្តភាព ហាក់ដូចជាកំពុងបញ្ចេញពន្លឺរួមជាមួយបេះដូងស្រឡាញ់ ជឿជាក់លើព្រះពុទ្ធ ដើម្បីបំណងប្រាថ្នាចង់បានសន្តិភាពនៅទូទាំងទ្វីបទាំងប្រាំ ហើយរួមគ្នាឆ្ពោះទៅរកពិធីបុណ្យបណ្តែតប្រទីព សំដៅអធិស្ឋានសូមឲ្យ “ប្រទេសជាតិសម្បូររុងរឿង ប្រជាជនជួបតែសេចក្តីសុខចំរើន។ ខ្ញុំក៏សូមអោយព្រះពុទ្ធសាសនានិងពុទ្ធសាសនិកវៀតណាមបន្តលើកកម្ពស់លក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនា ដើម្បីរួមចំណែកក្នុងឃ្លាំងវប្បធម៌ប្រពៃណីរបស់វៀតណាម។ ជាពិសេស អនុវត្តល្អនូវគោលនយោបាយច្បាប់របស់វៀតណាមអំពីជំនឿសាសនា ដើម្បីរួមចំណែកបង្កើតឱ្យមានភាពស្អាតស្អំ សន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពផងដែរ”។

បន្ទាប់ពីពិធីបើក ព្រះសង្ឃ ព្រះរាជាធិបតី  មេដឹកនាំជាន់ខ្ពស់នៃសាសនា អង្គការពុទ្ធសាសនានៃប្រទេសនិងតំបន់ដែនដីជុំវិញពិភពលោកនិងវៀតណាម  រួមគ្នាជាមួយព្រះសង្ឃនិងពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេសបានដុតទៀននិងបានបណ្តែតប្រទីពនៅលើផ្ទៃទឹកនៃបឹង Tam Chuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ