មហាសន្និបាតប្រចាំឆ្នាំនៃគណបក្សការងារអង់គ្លេសផ្ដោតសំខាន់លើបញ្ហា Brexit

(VOVWORLD) -គណបក្សការងារអង់គ្លេសបានប្រកាសថា មិនលើកលែងលទ្ធភាពអំពីការបោះឆ្នោតសកល ឬធ្វើប្រជាមតិជាលើកទីពីរអំពី Brexit ឡើយ ប្រសិនបើនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May មិនអាចទទួលបានការគាំទ្ររបស់រដ្ឋសភាជាមួយការព្រមព្រៀងនាំប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ទេ។
មហាសន្និបាតប្រចាំឆ្នាំនៃគណបក្សការងារអង់គ្លេសផ្ដោតសំខាន់លើបញ្ហា Brexit - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

នាថ្ងៃទី ២៣ ខែកញ្ញា អ្នកនាំពាក្យគណបក្សការងារ លោកស្រី Rebecca Long- Bailey បានឲ្យដឹងថា គណៈដឹកនាំនៃគណបក្សនេះ មិនគាំទ្រចំពោះគំនិតរៀបចំការធ្វើប្រជាមតិជាលើកទីពីរអំពីការព្រមព្រៀងចុងក្រោយ Brexit ឡើយ ប៉ុន្តែនឹងគោរពសេចក្ដីសម្រេចរបស់បណ្ដាសមាជិកនៅមហាសន្និបាតជាប្រចាំនៃគណបក្សក្នុងសប្ដាហ៍នេះ។ តំណាងគណបក្ស ការងារបានអះអាងថា ក្នុងករណីដែលនាយករដ្ឋមន្ដ្រី លោកស្រី Theresa May មិនអាចទទួលបានការគាំទ្រពីរដ្ឋសភា ឬសូម្បីតែពីផ្ទៃក្នុងគណបក្ស អភិរក្សនិយមនោះ ដើម្បីជំរុញការព្រមព្រៀងជាមួយ EU ប្រសិនបើសមាជិកគណបក្សមានគោលបំណងដូច្នេះ គណដឹកនាំគណបក្សនឹងគោរពសេចក្ដីសម្រេចរៀបចំការបោះឆ្នោត ឬធ្វើប្រជាមតិជាលើកទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ