មហាសន្និបាតលើកទី ៧ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ

(VOVWORLD) -នាព្រឹកថ្ងៃទី ១២ ធ្នូ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយបានរៀបចំមហាសន្និបាតតំណាងជនកាតូលិកទីក្រុងកសាង និងការពារមាតុភូមិលើកទី ៧ អាណត្តិ ២០១៧ - ២០២២។
មហាសន្និបាតលើកទី ៧ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ - ảnh 1 មហាសន្និបាតលើកទី ៧ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ

នាព្រឹកថ្ងៃទី ១២ ធ្នូ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយបានរៀបចំមហាសន្និបាតតំណាងជនកាតូលិកទីក្រុងកសាង និងការពារមាតុភូមិលើកទី ៧ អាណត្តិ ២០១៧ - ២០២២។ បព្វជិត Duong Phu Oanh ប្រធាន គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងបានឲ្យដឹងថា ក្នុងអាណត្តិកន្លងទៅ បងប្អូនជនរួមជាតិកាន់សាសនាកាតូលិកបានជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ និងអនុវត្តកិច្ចការកាត់បន្ថយភាពក្រីក្រ។

លោក Pham Huy Thong អនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយបានឲ្យដឹងថា៖

“យើងខ្ញុំបន្តជំរុញខ្លាំងចលនាប្រឡងប្រណាំង “គ្រិស្តសាសនិកទីក្រុងម្នាក់ៗគឺជាប្រជាពលរដ្ឋល្អ១រូប” ចលនា “ការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ ក្នុងនោះ យើងខ្ញុំបានដាក់ចេញនូវគោលដៅជាក់ស្ដែង ឧទាហរណ៍ថា ចំនួនគ្រិស្តសាសនិកចុះឈ្មោះជាគ្រួសារវប្បធម៌បាន ៩៥% និងសមាគមគ្រឹស្តសាសនាវប្បធម៌”។

មហាសន្និបាតបានជ្រើសតាំង បព្វជិត Duong Phu Oanh បន្តជាប្រធាន គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ