មហោស្រពខ្សែភាពយន្តលើកទី ២០ នៅ Da Nang នឹងមានពានរង្វាន់ខ្សែភាពយន្តអាស៊ាន

(VOVWORLD) -នាល្ងាចថ្ងៃទី ១៩ តុលា នៅ Da Nang ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang រៀបចំសន្និសីទកាសែតឧទ្ទេសនាម មហោស្រពខ្សែភាពយន្តលើកទី ២០។
មហោស្រពខ្សែភាពយន្តលើកទី ២០ នៅ Da Nang នឹងមានពានរង្វាន់ខ្សែភាពយន្តអាស៊ាន - ảnh 1មហោស្រពខ្សែភាពយន្តលើកទី ២០ នៅ Da Nang
នឹងមានពានរង្វាន់ខ្សែភាពយន្តអាស៊ាន 

មហោស្រពខ្សែភាពយន្តលើកទី ២០ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុង Da Nang។ នៅមហោស្រពនេះ មានខ្សែភាពយន្តចូលរួមការប្រឡងចំនួន ៧៧ លើប្រភេទភាពយន្តចំនួន ៤ ។ មហោស្រពខ្សែភាពយន្តលើកនេះ នឹងចាក់បញ្ចាំងខ្សែភាពយន្តល្បីៗរបស់វៀតណាមចំនួន ២០ ដែលទទួលបានពានរង្វាន់ជាច្រើននៅបណ្ដាមហោស្រពខ្សែភាពយន្តវៀតណាម។ អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតនេះ លោក Vuong Duy Bien  អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

“ចំណុចថ្មីនៃមហោស្រពខ្សែភាពយន្តលើកនេះ គឺយើងមានពានរង្វាន់អាស៊ាន។អាចនិយាយបានថានេះគឺជាការផ្ដើមគំនិតនៃភាពយន្តវៀតណាម។ មហោស្រពជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិអបអរសាទរលើកទី ៥០ ទិវាបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយអះអាងតួនាទីដ៏សំខាន់ៗនៃភាពយន្តក្នុងការផ្សព្វផ្សាយរូបភាពទឹកដី លក្ខណៈវិសេសវិសាលនៃប្រពៃណីវប្បធម៌ ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ