មហោស្រពហ្គីតាអន្តរជាតិ Alma ហាណូយ នឹងប្រព្រឹត្តិទៅពីថ្ងៃទី ២៦​ដល់ថ្ងៃទី ២៨ ខែតុលា

(VOVWORLD) -ប្រធានគណៈចាត់តាំង មហោស្រពសិល្បករហ្គីតា Vu Hien បានឲ្យដឹងថា មហោស្រពហ្គីតាអន្តរជាតិ Alma ហាណូយលើកទី ២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា នៅវិទ្យាស្ថានតូរតន្ត្រីជាតិវៀតណាម។ 
មហោស្រពហ្គីតាអន្តរជាតិ Alma ហាណូយ នឹងប្រព្រឹត្តិទៅពីថ្ងៃទី ២៦​ដល់ថ្ងៃទី ២៨ ខែតុលា - ảnh 1(រូបថត៖ BTC )

នេះគឺជា មហោស្រពហ្គីតាទ្រង់ទ្រាយធំបំផុត ដោយទាក់ទាញបានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីល្បីល្បាញនៅក្នុង និងក្រៅប្រទេសជាច្រើន និងបេក្ខជនឆ្នើមមកពី វៀតណាម ថៃ កាណាដា និង ហូឡង់។ មហោស្រពហ្គីតា អន្តរជាតិ Alma ហាណូយ គឺជាទីកន្លែងលើកតម្កើងតូរតន្ត្រីបុរាណ និងបណ្ដុះអ្នកមានទេពកោសល្យហ្គីតានៅទីក្រុងហាណូយ និងជំរុញចលនាហ្គីតាឲ្យមានការអភិវឌ្ឍនៅទីក្រុងហាណូយ និងទូទាំងប្រទេស។

មហោស្រពហ្គីតា អន្តរជាតិ Alma ហាណូយលើកទីពីរ នឹងមានប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើន។ នៅទីនេះ សាធារណជនដែលស្រឡាញ់តូរតន្រ្តីនឹងបានទស្សនាមហាស្រពនេះក្នុងរយៈពេល ៣ ថ្ងៃ ដោយមានកម្មវិធី ផ្សេងៗគ្នាចំនួន ៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ