មហាអំណាចអឺរ៉ុបអំពាវនាវអោយអ៊ីរ៉ង់ប្រតិបត្តិតាម JCPOA ឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា បារាំង អង់គ្លេស និងអាឡឺម៉ង់ -ដែលជាភាគីអឺរ៉ុបចូលរួម ជាសមាជិក កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលអីឆ្នាំ ២០១៥ នោះ បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ស្ដីពីការរំលោភបំពានរបស់តេអ៉េរង់ ចំពោះកិច្ច ព្រមព្រៀងនេះ ព្រមទាំងជំរុញអោយអ៊ីរ៉ង់ សហការជាមួយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) - ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហ ប្រជាជាតិ។ 
មហាអំណាចអឺរ៉ុបអំពាវនាវអោយអ៊ីរ៉ង់ប្រតិបត្តិតាម JCPOA ឡើងវិញ - ảnh 1អ្នកបច្ចេកទេសធ្វើការនៅក្នុងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅអ៊ីសាហ្វាហានប្រទេសអ៊ីរ៉ង់  (រូបថតៈ AFP/TTXVN)

សេចក្តីប្រកាសដំបូងរបស់ប្រទេសមហាអំណាចអឺរ៉ុប ចាប់តាំងពីរបាយការណ៍ចេញផ្សាយកាលពីសប្តាហ៍មុនបានអះអាងថា “យើងខ្ញុំបន្តគាំទ្រ ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) និងជំរុញឱ្យអ៊ីរ៉ង់បង្វែររាល់ សកម្មភាពរំលោភលើ JCPOA និងបញ្ចៀសពីសកម្មភាពណាមួយផ្សេងទៀត។ យើងខ្ញុំអំពាវនាវអោយអ៊ីរ៉ង់ ធ្វើសហប្រតិ បត្តិការជាមួយ IAEA ក្នុងគ្រប់បញ្ហា ពាក់ព័ន្ធ”។

សូមគូសបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានកើតឡើងម្តង ទៀត ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដក ខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ ២០១៥ ដែលមានឈ្មោះពេញ ថា ផែន ការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយចាត់ទុកថា កិច្ចព្រម ព្រៀងមិនទាន់តឹងរឹងដែរ។  ចាប់តាំងពីពេលនោះមក អាមេរិកបានគាបសង្កត់ និងបង្កើនការដាក់ទណ្ឌកម្មជាបណ្តើរៗ ជាពិសេសតម្រង់ទៅ លើបណ្តាញ ហិរញ្ញវត្ថុនិងវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីរ៉ង់ គឺ ការនាំចេញប្រេងតែម្តង ដើម្បីដាក់សម្ពាធដល់ក្រុងតេអេរ៉ង់អោយត្រឡប់មកតុចរចាវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ