ម៉ាឡេស៊ីបង្កើតក្រុមដោះស្រាយបញ្ហាទាក់ទិនដល់យន្តហោះត្រូវបាត់ខ្លួន MH៣៧០

ម៉ាឡេស៊ីបង្កើតក្រុមដោះស្រាយបញ្ហាទាក់ទិនដល់យន្តហោះត្រូវបាត់ខ្លួន MH៣៧០ - ảnh 1
បំណែកមួយរបស់យន្តហោះ MH៣៧០ ត្រូវបានរកឃើញនៅកោះ Reunion (រូបថត៖AP)

(VOVworld) - រដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ីលោក Liow Tiong Lai នាថ្ងៃ
ទី២៣ មករា ឲ្យដឹងថា ប្រទេសនេះនឹងបង្កើតក្រុមដោះស្រាយបញ្ហាទាក់ទិនដល់
យន្តហោះត្រូវបាត់ខ្លួន MH៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។
តាមលោករូបនេះថា ក្រុមនេះនឹងទទួលបន្ទុកអំពីព័ត៌មាន ទាក់ទិនដល់ការបាត់ខ្លួន
របស់យន្តហោះ MH៣៧០ ហើយដោះស្រាយបំណែក ណាក៏ដោយដែលត្រូវបាន
រកឃើញហើយសង្ស័យជារបស់យន្តហោះនេះផងដែរ។លោក Liow Tiong Lai
អះអាងថា បើទោះបីជាសកម្មភាពស្វែងរកយន្តហោះ MH៣៧០ បានបញ្ចប់ហើយ
ក្ដី ប៉ុន្តែប្រការនេះមិនមានន័យថាជាការបិទបញ្ចប់ ពិតប្រាកដនោះទេ។ក្រុមអ្នក
ជំនាញការនេះនឹងបន្តវិភាគអំពីទិន្នន័យដែលទទួលបានពីយុទ្ធនាការស្វែងរក
សំដៅកំណត់ទីតាំងដែលយន្តហោះនេះរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ