យន្តហោះដឹកគណៈប្រតិភូ ស.ប.បកូរ៉េទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី

(VOVWORLD) -ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មានពី ក្រុមហ៊ុនផ្លូវដែក Russian Far East បានឲ្យដឹងថា រថភ្លើងពាសដែករបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un នឹងទៅកាន់ ទីក្រុង Vladivostok នាថ្ងៃទី ២៤ ខែមេសា។
យន្តហោះដឹកគណៈប្រតិភូ ស.ប.បកូរ៉េទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី - ảnh 1ទិដ្ឋភាពនៃទីក្រុង Vladivostok ប្រទេសរុស្ស៊ី។ (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចុះផ្សាយព័ត៌មានថា យន្តហោះចំនួន ២ គ្រឿង ដឹកសមាជិកគណៈប្រតិភូ ស.ប.បកូរ៉េ ចំនួន ៣០ រូប ដែលចេញដំណើរពីទីក្រុងព្យុងយ៉ាង បានចុះចតនៅព្រលានយន្តហោះទីក្រុង Vladivostok របស់រុស្ស៊ីនាព្រឹកព្រលឹមថ្ងៃទី ២៣ ខែមេសា។ មុននេះ ស.ប.ប កូរ៉េបានបញ្ជាក់ថា ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ហើយមានជំនួបកំពូលជាលើកដំបូងជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក  Vladimir Putin។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មានពី ក្រុមហ៊ុនផ្លូវដែក Russian Far East បានឲ្យដឹងថា រថភ្លើងពាសដែករបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un នឹងទៅកាន់ ទីក្រុង Vladivostok នាថ្ងៃទី ២៤ ខែមេសា។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត កាសែត Chosun Ilbo (កូរ៉េខាងត្បូង) បានជូនព័ត៌មានថា លោកស្រី Kim Yo-Jong ប្អូនស្រីរបស់ថ្នាក់ដឹកនាំ លោក Kim Jong-un ប្រធានគណកម្មការឃោសនាបក្សពលករ ស.ប.ប.ក បានទៅដល់ ទីក្រុង Vladivostok នាព្រឹកថ្ងៃទី ២៣ ខែមេសា។ លោកស្រីក៏បានអមដំណើរលោក Kim Jong-un ក្នុងដំណើរចួលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កលើកទី ២ នៅទីក្រុងហាណូយកាលពីចុងខែកុម្ភៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ