យុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី១៣ខែសីហា គណៈប្រតិភូសម្ព័ន្ធយុវជនកុម្មុយនិស្តចិនមួយរួមមានសមាជិក ៩៦ នាក់ បានមកដល់ប្រទេសវៀតណាម និងចាប់ផ្តើមកម្មវិធីជួបប្រា ស្រ័យមិត្តភាពយុវជនវៀតណាម - ចិនលើកទី ១៨ ។

យុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1

យុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការ

បន្ទាប់ពីមកដល់វៀតណាមនោះ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលេខាធិការមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិសចិន លោក  Fu Zhenbang បានជួបសម្តែងការគួរសមលោក Le Quoc Phong លេខាទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូ ជីមិញ។

នៅទីនេះ  លេខាធិការទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Le Quoc Phong បានសម្តែងគោលបំណង ចង់ឲ្យយុវជននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន និងបណ្តុះបណ្តាលសមាជិកសម្ព័ន្ធយុវជន។ ហើយតាមរយៈសកម្មភាពលើកនេះ ភាគីទាំងពីរនឹងដាក់ចេញទិសដីសហប្រតិបត្តិការថ្មី និងកម្មវិធីថ្មីដើម្បីជម្រុញសកម្មភាពរបស់យុវជននៃប្រទេសទាំងពីរ។

រីឯខ្លូនវិញ លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តចិន លោក Fu Zhenbang   បានស្នើឲ្យ ភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជ្រៅ ពង្រឹងការផ្លាស់ប្តូរបទពិសោធអំពីកិច្ចការយុវជននៃប្រទេសទាំងពីរ។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ មានសកម្មភាពសំខាន់ៗជាច្រើនដូចជា ពិធីបើកនៅទីក្រុងហាណូយ ជួបសម្តែងការគួរសមអ្នកដឹកនាំរបស់បក្សនិងរដ្ឋវៀតណាមទៅទស្សនារមណីដ្ឋានប្រវត្តិសាស្ត្រនិងវប្បធម៌របស់វៀតណាម និងកម្មវិធីសិល្បៈមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ