យុវវ័យកងទ័ពវៀតណាមរៀបចំសកម្មភាពរំលឹកគុណូបការៈជាច្រើនចំពោះគ្រួសារគោលនយោបាយ

(VOVWORLD) - នាថ្ងៃទី១៥ កក្កដា នៅស្រុក Phuc Tho រដ្ឋធានីហាណូយ គណៈកម្មការ យុវជនកងទ័ពសហការជាមួយស្នងការនយោបាយបញ្ជាការដ្ឋានរដ្ឋធានី ហាណូយ មន្ទីរពេទ្យយោធា ១០៥ និងអគ្គក្រុមហ៊ុនសេដ្ឋកិច្ចបច្ចកទេសឧស្សាហកម្ម ការពារជាតិបានរៀបចំពិធីបំផុសសកម្មភាពតបស្នងសងគុណនិងគោលនយោ បាយសង្គមកិច្ចរបស់យុវវ័យកងទ័ពក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជន ពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា)។
យុវវ័យកងទ័ពវៀតណាមរៀបចំសកម្មភាពរំលឹកគុណូបការៈជាច្រើនចំពោះគ្រួសារគោលនយោបាយ - ảnh 1 តំណាងកងទ័ពប្រគល់ផ្ទះមេត្តាធម៌ជូនចំពោះគ្រួសារគោលនយោបាយ

វរៈសេនីឯកបម្រុង Dinh Quoc Hung ប្រធានគណៈកម្មការយុវជនកងទ័ពបានឲ្យដឹងថា អង្គការយុវជនក្នុងកងទ័ពទាំងមូលបាននិងកំពុងសហការរៀបចំ “ដំណើររំលឹកគុណ” ដោយមានសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណនៅលើទូទាំងប្រទេស។ រាល់សកម្មភាពជាក់ស្ដែងក្នុង “ដំណើររំលឹកគុណ” របស់យុវជនកងទ័ពនាឆ្នាំនេះរួមមាន៖ ការសាកសួរសុខទុក្ខ លើកទឹកចិត្ត ជូនឧបករណ៍ផលិតកម្មនិងប្រើប្រាស់ ជូនអំណោយ ជួយឧបត្ថម្ភជួសជុល កសាងផ្ទះ រៀបចំការពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំឱសថឥតគិតថ្លៃជូនចំពោះមុខសញ្ញាគោលនយោបាយនិងប្រជាជននៅតំបន់នានា ពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងតំបន់មានអត្ថន័យគន្លឹះខាងសន្តិសុខការពារជាតិ។

ក្រៅពីនោះ យុវវ័យកងទ័ពក៏ចូលរួមបោសសម្អាត ជួសជុល កែលំអឈាបនដ្ឋាននិងទីធ្វើសក្ការៈបូជាយុទ្ធជនពលី និងរៀបចំកម្មវិធីសិល្បៈរំលឹកគុណនៅឈាបនដ្ឋានយុទ្ធជនពលីជាតិវិថីលេខ៩ នៅខេត្ត Quang Tri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ