រក្សាទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិក​ប្រកបដោយ​ប្រសិទ្ធភាព​ជាក់ស្ដែង

(VOVWORLD) -លោក នាយឧត្តមសេនីយ៍ David Goldfein បានស្នើឲ្យភាគីទាំងពីរបន្តជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូ កិច្ចពិគ្រោះយោបល់ជំនាញ ចែករំលែកបទពិសោធន៍អំពីសុវត្ថិភាពហោះហើរ វេជ្ជសាស្ត្រអាកាសចរណ៍ ការជួយសង្គ្រោះ ការបណ្តុះបណ្តាលភាសាអង់គ្លេស និងអាកាសយានិក
រក្សាទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិក​ប្រកបដោយ​ប្រសិទ្ធភាព​ជាក់ស្ដែង - ảnh 1ទិដ្ឋភាពនៃជំនួប 

នារសៀលថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Pham Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានទទួលជួបជាមួយគណប្រតិភូបញ្ជាការកងទ័ពជើងអាកាសអាមេរិក ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ David Goldfein មេបញ្ជាការកងទ័ពជើងអាកាសអាមេរិក ក្នុងឱកាស បំពេញទស្សនកិច្ចការងារនៅវៀតណាម ។

អញ្ជើញថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ឯក Pham Van Giang បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិកបានបន្តអភិវឌ្ឍន៍ស្របតាមក្របខ័ណ្ឌនៃអនុស្សារណៈយោគយល់គ្នាស្ដីពីការជំរុញទំនាក់ទំនងការពារជាតិ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១១ និងសេចក្ដីប្រកាសស្ដីពីចក្ខុវិស័យរួមស្ដីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

ជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ David Goldfein បានស្នើឲ្យភាគីទាំងពីរបន្តជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូ កិច្ចពិគ្រោះយោបល់ជំនាញ ចែករំលែកបទពិសោធន៍អំពីសុវត្ថិភាពហោះហើរ វេជ្ជសាស្ត្រអាកាសចរណ៍ ការជួយសង្គ្រោះ ការបណ្តុះបណ្តាលភាសាអង់គ្លេស និងអាកាសយានិកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ