រីកសុះសាយភាពល្អប្រសើរតាមរយៈតំណក់ឈាមក្រហម

(VOVWORLD) -ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានវាយតម្លៃថាចលនាបរិច្ចាគឈាមស្មគ្រ័ចិត្តban ទាក់ទាញការចូលរួមរបស់មនុស្សជាច្រើនកុះករ ហើយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ 
រីកសុះសាយភាពល្អប្រសើរតាមរយៈតំណក់ឈាមក្រហម - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយគំរូបរិច្ចាគឈាមឆ្នើមចំនួន ១០០ រូប ឆ្នាំ២០១៩ 

ចលនាបរិច្ចាគឈាមសប្បុរសធម៌មិនត្រឹមតែជាបញ្ហាជួយសង្គ្រោះមនុស្សប៉ុណ្ណោះទេ ថែមទាំងនាំមកនូវមនោសញ្ចេតនាស្រឡាញ់មនុស្សទៀតផង។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានថ្លែងដូច្នេះ នៅក្នុងជំនួបសំណេះសំណាលជាមួយគំរូបរិច្ចាគឈាមឆ្នើមចំនួន ១០០ រូប ឆ្នាំ២០១៩ នាថ្ងៃទី ៥ ខែមថិនា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានវាយតម្លៃថាចលនាបរិច្ចាគឈាមស្មគ្រ័ចិត្តban ទាក់ទាញការចូលរួមរបស់មនុស្សជាច្រើនកុះករ ហើយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ លោក Vu Duc Dam បានអះអាងថាបក្ស និងរដ្ឋជានិច្ចកាលប្រកាន់ខ្ជាប់នុវគោលដៅអភិវឌ្ឍន៍ដោយចីរភាព មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលឡើយ និងផ្តោតលើការកែលម្អជីវភាពរស់នៅទាំងខាងសំភារៈ វប្បធម៌ និងស្មារតីសម្រាប់តំបន់ឆ្ងាយដាច់ស្រយាល។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាក្នុងបរិបទសង្គមនាបច្ចុប្បន្ននេះ សហគមន៍ចាំបាច់ត្រូវពង្រីករាល់តម្លៃដ៏ល្អប្រសើរដូចជាចលនាបរិច្ចាគឈាមមនុស្សធម៌ ដួចជាគំរូបរិច្ចាគឈាម ដើម្បីតភ្ជាប់និងរីកសុះសាយនូវប្រការដ៏ល្អប្រពៃជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ