រូងភ្នំ Son Doong បន្តបង្កឡើងការចាប់អារម្មណ៍ចំពោះសារព័ត៌មានអន្តរជាតិ

(VOVWORLD) - មន្ទីរទេសចរណ៍ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម កាលពីថ្ងៃទិ១៥ ខែកុម្ភៈ បានអោយដឹងថា រូងភ្នំ Son Doong និងរូបថតស្ដីពីរូងភ្នំនៅខេត្ត Quang Binh បន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៃសារព័ត៌មានអន្តរជាតិ។
រូងភ្នំ Son Doong បន្តបង្កឡើងការចាប់អារម្មណ៍ចំពោះសារព័ត៌មានអន្តរជាតិ - ảnh 1ទិដ្ឋភាពនៅក្នុងរូងភ្នំ Son Doong (រូបថត៖ TTXVN) 

  ទស្សនាវដ្ដីទេសចរណ៍ជួរមុខលើពិភពលោក - Telegraph នៃអង់គ្លេសទើប នឹងបានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសគោលដៅទេសចរណ៍ដ៏ ស្អាតអស្ចារ្យបំផុតចំនួន១១កន្លែងលើទូទាំងពិភពលោក ដែលក្នុងនោះមានរូងភ្នំ Son Doong។ តាមទស្សនាវដ្ដីនេះថា រូងភ្នំ Son Doong នៅវៀត ណាមត្រូវបាន ទទួលស្គាល់ថា ជារូងភ្នំធំបំផុតលើពិភពលោក ដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៩៩០ ហើយទើបនឹងបានបើកសេវាកម្មទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកតែប៉ុណ្ណោះ។ នៅចំណុចខ្ពស់បំផុត រូងភ្នំនេះអាចផ្ទុកអគារកប់ពពក៤០ជាន់ ខណៈដែលនៅចំណុចធំបំផុតគឺ វាអាចផ្ទុកយន្តហោះប្រភេទ Boeing 747 មួយ គ្រឿងផងដែរ។ ជារៀងរាល់ឆ្នាំ ចំនួនភ្ញៀវទេសចរដែលត្រូវបានអនុញ្ញាតអោយ ចូលទស្សនារូងភ្នំ Son Doong មិនត្រូវហួសពី១០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ