រឿងហេតុធ្លាក់យន្តហោះ MH១៧៖ ប្រទេសចំនួន៥នឹងរួមគ្នាផ្ដល់ហិរញ្ញប្បទាន ចំពោះបែបបទកាត់ក្ដីព្រហ្មទណ្ឌ

(VOVWORLD) - រដ្ឋាភិបាលហូឡង់ អូស្ត្រាលី ម៉ាឡេស៊ី ប៊ែលហ្ស៊ិកនៅអ៊ុយក្រែន ជាប្រទេសដែលមានតំណាងក្នុងក្រុមស៊ើបអង្កេតចម្រុះ (JIT) នឹងឆាប់ចុះហត្ថ លេខាលើអនុស្សរណៈយោគយល់មួយ ស្ដីពីការរួមគ្នាផ្ដល់ហិរញ្ញប្បទានដើម្បី ចោទប្រកាន់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌចំពោះជនដៃដល់ដែលបាញ់ទម្លាក់យន្តហោះលេខ MH១៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines (MAS) កាលពីខែកក្កដាឆ្នាំ២០១៤។ 
រឿងហេតុធ្លាក់យន្តហោះ MH១៧៖ ប្រទេសចំនួន៥នឹងរួមគ្នាផ្ដល់ហិរញ្ញប្បទាន ចំពោះបែបបទកាត់ក្ដីព្រហ្មទណ្ឌ - ảnh 1ក្រុម JIT ប្រកាសលទ្ធផលនៃការស៊ើបអង្កេតជំហានដំបូងអំពីរឿងហេតុយន្តហោះ MH១៧ (រូបថត៖ AFP/TTXVN) 

(VOVworld) - រដ្ឋាភិបាលហូឡង់ អូស្ត្រាលី ម៉ាឡេស៊ី ប៊ែលហ្ស៊ិកនៅអ៊ុយក្រែន ជាប្រទេសដែលមានតំណាងក្នុងក្រុមស៊ើបអង្កេតចម្រុះ (JIT) នឹងឆាប់ចុះហត្ថ លេខាលើអនុស្សរណៈយោគយល់មួយ ស្ដីពីការរួមគ្នាផ្ដល់ហិរញ្ញប្បទានដើម្បី ចោទប្រកាន់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌចំពោះជនដៃដល់ដែលបាញ់ទម្លាក់យន្តហោះលេខ MH១៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines (MAS) កាលពីខែកក្កដាឆ្នាំ២០១៤។ មុននោះ កាលពីខែកក្កដាកន្លងទៅ JIT បានឯក ភាពលើការដាក់ពាក្យបណ្ដឹងរឿងហេតុនេះក្នុងក្របខ័ណ្ឌបែបបទច្បាប់ព្រហ្មទណ្ឌរបស់ហូឡង់ដោយ សារចាត់ទុកថា ប្រព័ន្ធច្បាប់នៃប្រទេសនេះប្រគល់ផល ប្រយោជន៍ជាច្រើនសំរាប់សាច់ញាតិជនរងគ្រោះក្នុងការតាមដាននិងចូលរួមក្នុងដំណើរការនីតិវិធី។

        កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៤ យន្តហោះប្រភេទ Boeing ៧៧៧ មាន លេខ MH១៧ ដែលកំពុងហោះហើរពីក្រុង Amsterdam (ហូឡង់)ទៅកាន់ក្រុង Kuala Lumpur (ម៉ាឡេស៊ី) ត្រូវបានបាញ់ទម្លាក់លើដែនអាកាសប៉ែកខាងកើត អ៊ុយក្រែន បានបណ្ដាលឲ្យអ្នកដំណើរនិងក្រុមអ្នកបើកបរទាំង២៩៨នាក់ត្រូវស្លាប់។ របាយការណ៍មួយរបស់ JIT ដែលត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០១៦ បានធ្វើសន្និដ្ឋានថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួចប្រភេទ Buk ផលិតដោយរុស្ស៊ី ពីតំបន់មួយនៅប៉ែកខាងកើតអ៊ុយក្រែនក្រោមការកាន់កាប់ របស់កម្លាំងទាមទារឯករាជ្យ។ក្រុមស៊ើបអង្កេតមិនទាន់ប្រកាសអត្តសញ្ញាណ ជនដៃដល់ដែលបង្កឡើងសោកនាដ្ឋកម្មពោលខាងលើនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ