រដ្ឋាភិបាលស៊ីរីស្វាគមលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិនៅរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ១ កុម្ភៈ រដ្ឋាភិបាលស៊ីរីបានអបអរសាទរលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិស៊ីរីដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣០ មករា នៅទីក្រុង Sochi របស់រុស្ស៊ី ហើយចាត់ទុកនេះជាជំហានដំបូងក្នុងវិធានការនយោបាយសំដៅដោះស្រាយជំលោះដែលអូសបន្លាយក្នុងរយៈពេល ៨ ឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ 
រដ្ឋាភិបាលស៊ីរីស្វាគមលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិនៅរុស្ស៊ី  - ảnh 1 រដ្ឋាភិបាលស៊ីរីស្វាគមលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិនៅរុស្ស៊ី 

(VOVworld) – នាថ្ងៃទី ១ កុម្ភៈ រដ្ឋាភិបាលស៊ីរីបានអបអរសាទរលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិស៊ីរីដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣០ មករា នៅទីក្រុង Sochi របស់រុស្ស៊ី ហើយចាត់ទុកនេះជាជំហានដំបូងក្នុងវិធានការនយោបាយសំដៅដោះស្រាយជំលោះដែលអូសបន្លាយក្នុងរយៈពេល ៨ ឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរីបានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសប្រទេសនេះដែលអះអាងថា៖ បណ្ដាការសន្ទនានិងសេចក្តីថ្លែងការណ៍រួមរបស់មហាសន្និបាតមិនអាចចាប់ផ្តើមបានទេប្រសិនបើបណ្ដាថ្នាក់ដឹកនាំស៊ីរីទទួលរងការធ្វើអន្តរគមន៍ពីខាងក្រៅ ព្រមទាំងសង្កត់ធ្ងន់ទៅលើផទ្ធផលនៃមហាសន្និបាតសន្ទនាជាតិដែលបង្កើត «គ្រឹះស្ថានជាក់ស្តែង» ដើម្បីអនុវត្តការសន្ទនាឬការចរចាណាក៍ដោយ។ តាមក្រសួងពោលខាងលើដែរថា៖  Damascus គាំទ្រចំពោះមិនថាវិធានការនយោបាយមួយដែលជួយស៊ីរីរួចផុតពីវិបត្តិបច្ចុប្បន្នក៏ដូចជារាំងស្កាត់ស្ថានភាពអំពើហឹង្សាក្នុងករណីវិធានការនេះមិនរំលោភទៅលើអធិបតេយ្យភាពរបស់ស៊ីរីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ