រដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងផ្លាស់ប្តូរអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៣០ មិនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងសមភាគីជប៉ុន លោក Taro Kono បានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ ទំនាក់ទំនងទ្វេភាគីនិងបញ្ហាផ្សេងៗទៀត។ 
រដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងផ្លាស់ប្តូរអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង - ảnh 1 រដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងផ្លាស់ប្តូរអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង

នាថ្ងៃទី ៣០ មិនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងសមភាគីជប៉ុន លោក Taro Kono បានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ ទំនាក់ទំនងទ្វេភាគីនិងបញ្ហាផ្សេងៗទៀត។ ក្នុងជំនួបចរចាតាម ទូរស័ព្ទ ថ្នាក់ដឹកនាំទាំងពីររូបនេះបានផ្លាស់ប្តីរមតិអំពីការងារត្រៀមរៀបចំឲ្យ សន្និសីទកំពូលអន្តរកូរ៉េខាងមុខ បញ្ហានុយក្លេអ៊ែរនិងទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេស លោកស្រី Kang Kyung-wha បានអះអាងនូវកិច្ចសន្យារបស់ សេអ៊ូលគឺដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងដោយសន្តិវិធី ហើយសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូទាក់ទិននានាក្នុងបញ្ហានេះ។ រីឯខ្លួនវិញ លោក Taro Kono ក៏បានអំពាវនាវឲ្យសហប្រតិបត្តិការយ៉ាងជិតស្និតដើម្បីរៀបចំ សន្និសីទកំពូលអន្តរកូរ៉េនប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ