រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរិះគន់ការចោទប្រកាន់របស់អាមេរិកក្នុងករណីអតីត ចារបុរសលោក Skripal

(VOVWORLD) -នាថ្ងៃទី ១២ សីហា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ការចោទប្រកាន់របស់អាមេរិកចំពោះរុស្ស៊ី ក្នុង ករណីអតីតចារបុរសលោក Skripal និងកូនស្រីរបស់លោកគឺលោកស្រី Yulia គឺមិនសមហេតុសមផលឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរិះគន់ការចោទប្រកាន់របស់អាមេរិកក្នុងករណីអតីត ចារបុរសលោក Skripal - ảnh 1 ដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov

ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងឱកាសចូលរួមកិច្ចប្រជុំបណ្ដាប្រទេសេសឆ្នេរសមុទ្រ Caspi នៅទីក្រុង  Aktau ប្រទេសកាហ្សាក់ស្ថាននោះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ មិនថានរណាម្នាក់ទេ ដែលមានការយល់ដឹងអំពីករណីលោក Skripal គឺសុទ្ធតែឃើញថា សេច្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ដោយ កំណត់ថារុស្ស៊ីត្រូវទទួលខុសត្រូវក្នុងករណីបំពុលនៅទីក្រុង Salisbury គឺមិនសមហេតុសំផល ។

ស្ដីពីលទ្ធភាពរៀបចំជំនួបកំពូលរុស្ស៊ី - អាមេរិកសារជាថ្មីនោះ លោក Lavrov បានលើកច្បាស់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចជួបចរចាជាមួយបណ្ដាប្រទេស ដែលអនុវត្តន៍គោលនយោបាយមិនស្និទ្ធិស្នាលជាមួយម៉ូស្គូ រួមទាំងអាមេរិកផងដែរ។ ហេតុដូច្នេះរុស្ស៊ីត្រៀមខ្លួនជាស្រេចឲ្យជំនួបកំពូលសារជាថ្មីរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump។ ទន្ទឹមនឹងនេះ តាមលោក Lavrov ថា រុស្ស៊ីក៏ត្រៀមខ្លួនជាស្រេចក្នុងការពន្លឿនកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ