រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាចំនួន ​៨ ដើម្បី​ពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត

(VOVWORLD) -លោក Pompeo នឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី ៨ ខែមករាខាងមុខ ទៅកាន់ រដ្ឋធានីចំនួន ៨ រួមមាន Amman (Jordani)  ទីក្រុង Cairo (អេហ្ស៊ីប) Manama (បារ៉ែន) Abu Dhabi  (អេមីរ៉ាតអារ៉ាប់រួម) Doha (Qatar) Riyadh (អារ៉ាប៊ីសាអ៊ូឌីត) Muscat (Oman) និង Kuwait City (គុយវ៉ែត)។
រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាចំនួន ​៨ ដើម្បី​ពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត - ảnh 1 លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសឋអាមេរិក (TTXVN)

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសនឹងធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាចំនួន ៨ នាសប្ដាហ៍ខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗទាំងនេះ ក្រោយរយៈពេលមានភាពតានតឹង ដោយសារបញ្ហាមួយចំនួនដូចជា ការប្រយុទ្ធនៅយេម៉ែន ផែនការដកទ័ពអាមេរិកចេញពីស៊ីរី និងករណីអ្នកកាសែត Jamal Khashoggi ត្រូវធ្វើឃាតនៅអ៊ីស្តង់ប៊ុលប្រទេសទួរគី។

តាមផែនការ លោក Pompeo នឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី ៨ ខែមករាខាងមុខ ទៅកាន់ រដ្ឋធានីចំនួន ៨ រួមមាន Amman (Jordani)  ទីក្រុង Cairo (អេហ្ស៊ីប) Manama (បារ៉ែន) Abu Dhabi  (អេមីរ៉ាតអារ៉ាប់រួម) Doha (Qatar) Riyadh (អារ៉ាប៊ីសាអ៊ូឌីត) Muscat (Oman) និង Kuwait City (គុយវ៉ែត)។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Pompeo មានគោលបំណងចង់បន្ធូរស្រាលភាពតានតឹងចំពោះសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក នៅមជ្ឈឹមបូព៌ា ក្រោយពីប្រធានធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៩ ខែធ្នូ បានប្រកាសថាអាមេរិកនឹងដាកទ័ពចេញពីស៊ីរីភ្លាមៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ