រដ្ឋមន្ត្រីហិរញ្ញវត្ថុបកស្រាយអំពីបញ្ហាបំណុលសាធារណៈចំពោះមុខរដ្ឋសភា

រដ្ឋមន្ត្រីហិរញ្ញវត្ថុបកស្រាយអំពីបញ្ហាបំណុលសាធារណៈចំពោះមុខរដ្ឋសភា - ảnh 1
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Dinh Tien Dung ធ្វើការបកស្រាយអំពីបញ្ហាបំណុលសាធារណៈចំពោះមុខរដ្ឋសភា

(VOVworld)-ខ្លឹមសារសំខាន់ស្តីពីបញ្ហាហិរញ្ញវត្ថុ បំណុលសាធារណៈ ផែនការវិនិ យោគសាធារណៈរយៈមធ្យមដំណាក់កាល២០១៦-២០២០ ត្រូវបានលើកយកមក
 ពិភាគ្សានៅសាលប្រជុំនាព្រឹកថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២ រដ្ឋ
សភា វៀតណាមនីតិកាលទី១៤។ ចំពោះមុខការយកចិត្តទុកដាក់របស់អង្គប្រជុំលើ
បញ្ហា បំណុលសាធារណ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១វិច្ឆិការនោះ រដ្ឋមន្ត្រីក្រសួង
 ហិរញ្ញវត្ថុ លោក Dinh Tien Dung បានឲ្យដឹងថា បញ្ហាបំណុលសាធារណកើន
ឡើងខ្លាំងក្នុង  ដំណាក់កាល២០១១-២០១៥គឺជាការពិតជាក់ស្តែង។ ធ្វើការបក
ស្រាយនូវមូលហេតុនៃ បញ្ហានេះ លោក​ Dinh Tien Dung បានឲ្យដឹងថា៖

        “មូលហេតុទី១គឺកំណើនសេដ្ឋកិច្ចមិនសម្រេចត្រឹមត្រូវផែនការដែលបាន
ដាក់ចេញ។ ទី២គឺអាត្រាប្រមូលពន្ធចូលក្នុងថវិការរដ្ឋបានកំណត់កុំឲ្យហួស
២២,២%ក្នុងមួយឆ្នាំ។ ហើយទី៣គឺការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច ជា
ពិសេសគឺរៀបចំឡើងវិញ សេដ្ឋកិច្ចពិសេសគឺរចនាសម្ព័ន្ធវិនិយោគសាធារណ
និងការរៀបចំឡើងវិញរចនាសម្ព័នធនាគារ ពាណិជ្ជកម្ម អង្គភាពអាជីវកម្មនិង
រៀបចំឡើងវិញរចនាសម្ព័ន្ធកសិកម្មនោះមិនឆ្លើយតបនឹង តម្រូវការ។ ជាពិសេស
 ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលបានចេញផ្សាយ មូលបត្រ បំណុលរដ្ឋាភិបាល
ទៀតផង”។

        ស្តីពីដំណោះស្រាយ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Dinh Tien Dung បានលើក
ច្បាស់ថា៖

        “ទីមួយ គឺបន្តពង្រឹងយន្តការអំពីការគ្រប់គ្រងបំណុលសាធារណ គ្រប់គ្រង
ថវិការ ។ ក្រសួងហិរញ្ញវត្ថុនឹងដាក់របាយការណ៍ជូនរដ្ឋាភិបាលស្តីពីច្បាប់គ្រប់គ្រង
បំណុលសា ធារណនាពេលខាងមុខ ដើម្បីរដ្ឋាភិបាលដាក់ជូនរដ្ឋសភាធ្វើវិសោធន
កម្ម។ ទី២គឺរៀប ចំរចនាសម្ព័ន្ធបំណុលសាធារណជាជំហានៗ ដំបូងបង្អស់ចុះពោះ
កំណុលក្នុងប្រទេស កាត់បន្ថយបំណុលបរទេស។ បន្ទាប់មកគឺរៀបចំរចនាសម្ព័ន្ធ
កាលបរិច្ឆេទឡើងវិញនិងការប្រាក់នៃបំណុល សាធារណផងដែរ”។

        ស្តីពីផែនការហិរញ្ញវត្ថុរយៈពេល៥ឆ្នាំ គោលដៅ ការកំណត់ទិសដៅ ប្រើប្រាស់
​ទុនកម្ចីនិងគ្រប់គ្រងបំណុលសាធារណដំណាក់កាល២០១៦-២០២០ លោក Dinh
Tien Dung បានឲ្យដឹងថា នេះជាបញ្ហាពិបាក។ ប៉ុន្តែ ក្រសួងហិរញ្ញវត្ថុនឹងទទួលយក
រាល់ យោបល់របស់អង្គប្រជុំដើម្បីពង្រឹងឯកសារមុននឹងដាក់ជូនរដ្ឋសភាអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ