រដ្ឋសភាកម្ពុជាអនុម័តលើច្បាប់ស្តីពីគណៈបក្សនយោបាយ (វិសោធកម្ម)

រដ្ឋសភាកម្ពុជាអនុម័តលើច្បាប់ស្តីពីគណៈបក្សនយោបាយ (វិសោធកម្ម)   - ảnh 1
រដ្ឋសភាកម្ពុជាអនុម័តលើច្បាប់ស្តីពីគណៈបក្សនយោបាយ (វិសោធកម្ម) (VNA)


(VOVworld) – នាថ្ងៃទី ២០ កុម្ភៈ រដ្ឋសភាកម្ពុជាបានអនុម័តលើច្បាប់ស្តីពីគណៈ
បក្សនយោបាយ (វិសោធនកម្ម)។ ច្បាប់ធ្វើវិសោធនកម្មនេះត្រូវបានអនុម័ត
នៅសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាកម្ពុជាក្រោមអធិបតីភាពរបស់ប្រធាន
រដ្ឋសភា សម្តេច ហេង សំរិន។ បណ្ដាសមាជិកសភាគណៈបក្សសង្គ្រោះជាតិ
 (CNRP) បានពហិការមិនចូលរួមសម័យប្រជុំលើកនេះ។ ច្បាប់ស្តីពីគណៈបក្ស
នយោបាយ (វិសោធនកម្ម) ត្រូវបានសមាជិកសភាទាំងអស់របស់គណៈបក្ស
ប្រជាជនកម្ពុជា (CPP) កាន់អំណាចអនុម័ត។ តាមនោះ មិនអនុញ្ញាតឲ្យ
មិនអនុញ្ញាតឲ្យជនប្រព្រឹត្តិបទល្មើសឬទណ្ឌិតកាន់ដំណែងជាប្រធានឬ
អនុប្រធានគណៈបក្សនយោបាយក្នុងករណីល្មើសច្បាប់ដ៏ធ្ងន់ធ្ងរគណៈបក្ស
នេះនឹងត្រូវបានរំសាយសមាជិកទាំងអស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍
គណៈបក្សនោះនឹងត្រូវបានហាមប្រាមធ្វើសកម្មភាពនយោបាយ។ រដ្ឋសភា
កម្ពុជាមានអាសនៈចំនួន ១២៣ ក្នុងនោះ CPP មានអាសនៈចំនួន ៦៨
ក្នុងនោះ CNRP កាន់អាសនៈចំនួន ៥៥។​តាមការកំណត់របស់រដ្ឋសភា
និងច្បាប់កម្ពុជា ការអនុម័តលើច្បាប់នៅរដ្ឋសភាត្រូវ មានការយល់ព្រម
របស់សមាជិកសភាហួសពាក់កណ្ដាលតែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ