រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់ចិញ្ចឹមសត្វនិងគម្រោងច្បាប់នគរបាលប្រជាជន (ធ្វើវិសោធនកម្ម)

(VOVWORLD) - នារសៀលថ្ងៃទី៧ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាតាមក្រុមៗអំពីគម្រោងច្បាប់ចិញ្ចឹមសត្វនិងគម្រោងច្បាប់នគរបាលប្រជាជន (ធ្វើវិសោធនកម្ម)។
រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់ចិញ្ចឹមសត្វនិងគម្រោងច្បាប់នគរបាលប្រជាជន (ធ្វើវិសោធនកម្ម) - ảnh 1លោក Nguyen Huu Cau សមាជិកសភាមណ្ឌល Nghe An (រូបថត៖ quochoi.vn)

ចំពោះគម្រោងច្បាប់នរគបាលប្រជាជន (ធ្វើវិសោធនកម្ម) សមាជិកសភាភាគច្រើនបានគាំទ្រការធ្វើវិសោធនកម្មនូវច្បាប់នេះ។ លោក Nguyen Huu Cau សមាជិកសភាមណ្ឌល Nghe An ចាត់ទុកថា៖

        “អនុវត្តន៍តាមមាគ៌ារបស់បក្ស ការិយាល័យនយោបាយនិងរដ្ឋសភាស្ដីពីការកែសម្រួលក្បាលម៉ាស៊ីន ក្រសួងនគរបាលជាក្រសួងដើរជួរមុខគេ។ នេះជាការផ្លាស់ប្ដូរយ៉ាងពេញលេញ។ ក្រសួងនគរបាលបានលុបចោលថ្នាក់អគ្គស្នងការ កាត់បន្ថយថ្នាក់កណ្ដាល ប៉ុន្តែតួនាទីនិងភារកិច្ចរបស់កម្លាំង នរគបាលមិនមានការផ្លាស់ប្ដូរអ្វីឡើយ។ ដោយមានការផ្លាស់ប្ដូរអំពីការចាត់តាំងអង្គភាពនិងកម្មាភិបាលដូច្នេះ គឺការធ្វើវិសោធនកម្មនូវច្បាប់នគរបាលប្រជាជន គឺការងារចាំបាច់ណាស់”។

        ពិភាក្សាអំពីគម្រោងច្បាប់ចិញ្វឹមសត្វ បណ្ដាសមាជិកសភាបានឯកភាពថាចាំបាច់ត្រូវចេញផ្សាយច្បាប់ចិញ្ចឹមសត្វ ដើម្បីឆ្លើយតបនឹងតម្រូវការគ្រប់គ្រង អភិវឌ្ឍន៍ដោយចីរភាពផ្នែកការចិញ្ចឹមសត្វតាមទិសទំនើប តាមខ្សែសង្វាក់ និងផ្តោតទៅលើការធានាអនាម័យ សុវត្ថិភាពចំណីអាហារ និងការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ