រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែតុលា បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៤ រដ្ឋសភាបានដំណើរការបោះឆ្នោតសម្ងាត់ដើម្បីជ្រើស តាំងប្រធានរដ្ឋ។ 

មុននោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានថ្លែង របាយការណ៍ស្ដីពីការពិភាក្សា ការបកស្រាយនិងការទទួលយក មតិយោបល់របស់ សមាជិកសភាស្ដីពីបេក្ខភាពកាន់តំណែងជាប្រធានរដ្ឋ។ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនឹងត្រូវបាន ប្រកាសនារសៀលថ្ងៃដដែល។

        មុននោះ ថ្លែងរបាយការណ៍ស្ដីពីលទ្ធផលក្នុងរយៈពេល៣ឆ្នាំអនុវត្តន៍គោល នយោបាយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ រដ្ឋមន្រ្តី ប្រធានគណៈកម្មា ធិការជនជាតិលោក Do Van Chien បានសង្កត់ ធ្ងន់ថា ក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ គោលនយោបាយឧបត្ថម្ភការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនៃប្រទេសវៀតណាម ទទួលបានលទ្ធផលសំខាន់ៗនិងគ្រប់វិស័យ។ ជាក់ស្ដែងគឺ កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឃុំមានស្ថានភាពរស់នៅលំបាកពិសេស តំបន់ ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ បានបណ្ដាក់ទុនកសាងសំណង់ជាង១២ពាន់ ៣រយ ជួយឧបត្ថម្ភដោយផ្ទាល់ដល់គ្រួសារក្រីក្រ ប្រមាណ ១លាន៥សែនគ្រួ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់មនុស្សជាង៨២០ពាន់នាក់។ ធនាគារគោល នយោបាយសង្គមបានផ្ដល់ទុនកម្ចីប្រមាណ៤៥ទ្រីលានដុងសម្រាប់គ្រួសារចំនួន១លាន៤សែនគ្រួ។ អត្រាគ្រួសារក្រីក្រនាចុងឆ្នាំ២០១៧នៅបណ្ដាស្រុកក្រីក្របាន ថយចុះនៅក្រោម៤០% ពោលគឺថយ ៥%បើប្រៀបធៀបនឹងចុងឆ្នាំ២០១៦។  រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិលោក Do Van Chien បានឲ្យដឹងថា នាពេលខាងមុខ ទន្ទឹមនឹងការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទ ថ្មីនោះ គឺរដ្ឋនឹងបន្តយកចិត្តទុកដាក់ដល់ការវិនិយោគអភិវឌ្ឍវិស័យអប់រំ ការងារ ថែទាំសុខភាព ក៏ដូចជាការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើរ របស់ជនជាតិភាគតិចទាំងអស់ផងដែរ។

        “យើងខ្ញុំនឹងបង្កើនការងារបញ្ជាណែនាំ ត្រួតពិនិត្យ បែងចែកប្រភពធនធាន រៀបចំអនុវត្តន៍ គោលនយោបាយជនជាតិដែលបានចេញផ្សាយយ៉ាងខ្លាំងក្លា ខិតខំប្រឹងប្រែងដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិនៅតំបន់ជនជាតិភាគតិច ពិសេសគឺតំបន់ពាយ័ព្យ តំបន់ Tay Nguyen តំបន់ Nam Bo ខាងលិច និងតំបន់ឆ្នេរសមុទ្រប៉ែកខាងលិចនៅភាគកណ្ដាល។ ទន្ទឹមនឹងនោះ បន្តកសាង គោលនយោបាយជនជាតិសម្រាប់ដំណាក់កាលពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០តាម ទិសសមស្រប ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ ផ្តោតទៅលើការដោះស្រាយការ លំបាក ការជំពាក់ជំពិននាបច្ចុប្បន្ន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ជនជាតិ ភាគតិចពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ