រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់អនុញត្តិឲ្យជនបរទេសបំរើក្នុងជួរកងទ័ព

រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់អនុញត្តិឲ្យជនបរទេសបំរើក្នុងជួរកងទ័ព - ảnh 1
រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់អនុញត្តិឲ្យជនបរទេសបំរើក្នុងជួរកងទ័ព (Image: VNA)


(VOVworld) - នាថ្ងៃទី ៦ តុលា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាងច្បាប់
 ស្តីពីជនបរទេសបំរើក្នុងជួរកងកំលាំងប្រដាប់អាវុធអ៊ុយក្រែន។ គំរោងច្បាប់
ពោលខាងលើលើកច្បាស់នូវគោលដៅបង្កើនសមត្ថភាពប្រយុទ្ធរបស់កង
កំលាំងអ៊ុយក្រែនក៏ដូចជាកាត់បន្ថយមហន្តរាយខាងមនុស្សនិងហិរញ្ញវត្ថុ
ដោយជំលោះនៅភាគខាងកើតអ៊ុយក្រែនបណ្តាលឡើង។ សមាជិកសភា
ដែលគាំទ្រគំរោងច្បាប់នេះបានចាត់ទុកថា៖ ក្នុងពេលដែលជនបរទេសត្រូវ
បានអនុញត្តិបំរើក្នុងកងទ័ព អ៊ុយក្រែនអាចទទួលអង្គភាពបន្ថែមមានបរិមាណ
ទាហានអាចកើនឡើងដល់រាប់ពាន់នាក់។ មុននោះ រដ្ឋសភាអ៊ុយក្រែនក៏
បានអនុម័ត លើគំរោងច្បាប់ស្តីពីការកាត់បន្ថយបែបបទផ្តល់សញ្ជាតិសំរាប់
ជនបរទេសបំរើក្នុងកងទ័ព។ តាមនោះ ពេលវេលាស្នាក់នៅអ៊ុយក្រែន
អប្បបរមាដើម្បីទទួលសញ្ជាតិត្រូវបានចុះពី ៥ ឆ្នាំមកត្រឹមតែ ៣ ឆ្នាំវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ