រាត្រីកំណាព្យបុណ្យមាឃបូជានិទាឃរដូវ

រាត្រីកំណាព្យបុណ្យមាឃបូជានិទាឃរដូវ - ảnh 1
រាត្រីកំណាព្យបុណ្យមាឃបូជានិទាឃរដូវក៏ត្រូវ បានរៀបចំឡើងនៅខេត្ត Quang Tri
 (Image: quangtri.gov.vn)

(VOVworld) – ទិវាកណាព្យវៀតណាមដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ១៥ ខែទី​១
តាមច័ន្ទគតិ ប្រចាំឆ្នាំក្នុងទូទាំងប្រទេស។ ដោយមានប្រធានបទ “យុវវ័យនិងមាតុភូមិ” ទិវាកំណាព្យវៀតណាមបានប្រព្រឹត្ត ទៅ នាថ្ងៃទី ១៣ កុម្ភៈ នៅខេត្ត Ninh Binh (ភាគ
ខាងជើងវៀតណាម)។ ទិវានេះ បានទាក់ទាញការចូលរួមរបស់កវីអ្នកអក្សរសាស្ដ្រនិង
អ្នកស្រឡាញ់ កំណាព្យចំនួន ១ រយនាក់។ ទិវាបានឧទ្ទេសនាមកំណាព្សនិងប្រមូល
ផ្តុំទៅលើ ប្រធានបទស្នូល “ពី Dien Bien ដល់ Truong Sa” ដែលសង្កត់ធ្ងន់ទៅលើការ​ទទួលខុសត្រូវនៃបុគ្គលម្នាកៗ ចំពោះប្រទេសជាតិហើយអះអាងនូវអធិបតេយ្យភាព
របស់វៀតណាមចំពោះកោះសមុទ្រនិងឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើក ទី
៦០ នៃទិវាជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧
ឧសភា ឆ្នាំ ២០១៤)។ រាត្រីកំណាព្យបុណ្យមាឃបូជានិទាឃរដូវក៏ត្រូវ បានរៀបចំឡើង
នៅខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) និងខេត្ត An Giang (ភាគខាងត្បូង
វៀតណាម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ