រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស


រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស - ảnh 1
រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស (Image: VNA)

(VOVworld) – នាពេលថ្មីៗនេះ នៅទីក្រុង Oslo ន័រវែស ស្ថានទូតវៀតណាមបាន
 សហការជាមួយស្ថានទូតរបស់ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីននិងថៃបានរៀប
ចំរាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥។ កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅផ្សព្វ​
ផ្សាយអំពីអាស៊ាន បង្កើនចំណះដឹងអំពីអាស៊ានៅន័រវែស រួមចំណែកជំរញកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យជាមួយន័រវែស ក៏ដូចជា ជាមួយប្រទេសជា
សមាជិកអាស៊ាននិមួយៗ។ ក្នុងឋានៈជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំ
នៅ ក្រុង Oslo ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីនេះ លោកស្រី Le Thi Tuyet
 Mai បានសង្កត់ធ្ងន់ទៅលើជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងអាស៊ាននិងន័រវែស
ដោយមានការទទួលស្គាល់ន័រវែសជាដៃគូសន្ទនាលើវិស័យនានារបស់អាស៊ាន
 ចាប់ពីថ្ងៃទី ៥ សីហា ឆ្នាំ ២០១៥ ដែលបើកចេញឱកាសបង្កើនវិនិយោគនិង
ពាណិជ្ជកម្មរវាងន័រវែសនិងអាស៊ានឲ្យបានខ្លាំងក្លាថែមទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ