រាត្រីវប្បធម៌អាស៊ាននៅន័រវែស


រាត្រីវប្បធម៌អាស៊ាននៅន័រវែស - ảnh 1
រាត្រីវប្បធម៌អាស៊ានទើបនឹងត្រូវបានរៀបចំឡើងនៅន័រវែស (Image: VOV)

(VOVworld) – រាត្រីវប្បធម៌អាស៊ានទើបនឹងត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅ
ទីក្រុង  Oslo ន័រវែស សំដៅផ្សព្វផ្សាយវប្បធម៌នៃបណ្ដាប្រទេសអាស៊ាន បង្កើនការ យល់ដឹងអំពីអាស៊ាននៅន័រវែលព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងន័រវែសជាមួយ
អាស៊ាន និយាយរួមនិងជាមួយប្រទេសអាស៊ាននិមួយៗ និយាយដោយឡែក។ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅន័រវែស លោកស្រី Le Thi Tuyet Mai បានថ្លែងសន្ទរៈកថា ឧទ្ទេសនាមសមិទ្ធិលេចធ្លោនិងគោលដៅកសាងសហគមន៍អាស៊ាន តួនាទីសំខាន់នៃ អាស៊ាននៅក្នុងតំបន់និងលើពិភពលោក។​ ជាពិសេស ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសអាស៊ានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភនិងការ រួមវិភាគទានដ៏ថ្លៃថ្លារបស់ន័រវែសក្នុងការអភិវឌ្ឍន៍អាស៊ានឲ្យខ្លាំងក្លាថែមទៀតនិង គោលដៅកសាងតំបន់អាស៊ី-អាគ្នេយ៍សន្តិភាពសហប្រតិបត្តិការនិងសម្បូររុងរឿងមួយ ដោយឈរលើបណ្ដាតំលៃប្រជាធិបតេយ្យនិងនីតិរដ្ឋ។ កិច្ចសហប្រតិបត្តិការរវាង ន័រវែសនិងវៀតណាមក៏ដូចជាអាស៊ានមិនត្រឹមតែលើវិស័យពាណិជ្ជកម្មនិងវិនិយោគ
ប៉ុណ្ណោះទេ ថែមទាំង លើវិស័យផ្សេងៗទៀត ដូចជា៖ ថាមពល ការទប់ទល់នឹងបំរ៉ែ បំរួលអាកាសធាតុ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ