រៀបចំបណ្តាញអប់រំនិងបណ្តុះបណ្តាលក្នុងបរិបទស្វ័យភាពក្នុងការអប់រំនិងការធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រជាតិបានរៀបចំឡើងក្រោមប្រធានបទ “ការរៀបចំបណ្តាញអប់រំនិងបណ្តុះបណ្តាលក្នុងបរិបទស្វ័យភាពក្នុងការអប់រំនិងការធ្វើសមា ហរណកម្មអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធន ធានមនុស្ស សម្រាប់បុព្វហេតុឧស្សាហូបនីយកម្ម ទំនើប ភាវូបនីយកម្មប្រទេសនៅក្នុងទសវត្សដំបូងនៃសតវត្ស ទី ២១”។ 
រៀបចំបណ្តាញអប់រំនិងបណ្តុះបណ្តាលក្នុងបរិបទស្វ័យភាពក្នុងការអប់រំនិងការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា  

បទអន្តរាគមន៍ចំនួន ១០០ ត្រូវបានបញ្ជូនទៅសិក្ខាសាលា ដោយនាំមកនូវទស្សនវិស័យនិងទស្សនៈថ្មីមានចរិតលក្ខណៈវិទ្យាសាស្ត្រ ដើម្បីចែករំលែកការយល់ដឹងនិង បទពិសោធន៍ក្នុងការអភិវឌ្ឍការអប់រំនិងការបណ្តុះបណ្តាលនៅក្នុងបរិបទនៃស្វ័យ ភាពក្នុងការអប់រំនិងការធ្វើសមាហរណកម្មអន្តរជាតិ។

យោងតាមការវិភាគរបស់អ្នកជំនាញថា វៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅ ហើយកម្រិតប្រកួតប្រជែងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកកាន់តែមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។  ហេតុដូច្នេះ  ដើម្បីទាញយកនិងលើកកម្ពស់ធនធានមនុស្សបែបនេះ វៀតណាមត្រូវមានការអប់រំបើកទូលាយទំនើប មានប្រព័ន្ធបណ្តាញដែលត្រូវរៀបចំតាមបែបវិទ្យាសាស្ត្រ ពង្រីកប្រពៃណីវៀតណាមនិងបញ្ញាវៀតណាម ដោយការត្រេះរិះផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ។ សាស្ត្រាចារ្យបណ្ឌិត Tran Hong Quan ប្រ ធានសមាគមនៃសម្ព័ន្ធសមាគមបណ្តាសាកលវិទ្យាល័យបានសង្កត់ធ្ងន់ថា៖  “នៅក្នុងប្រទេសវិញ វៀតណាមកំពុងបន្តអនុវត្តច្បាប់ស្តីពីឧត្តមសិក្សា ដែលកែប្រែនិងបំពេញបន្ថែមនូវបញ្ហាថ្មីៗជាច្រើន។ លើសពីនេះទៅទៀត មានដំណោះស្រាយជាច្រើន ដើម្បីរៀបចំបណ្តាញនិងកាត់បន្ថយចំណុចបង្គោលនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ រួមទាំងមូលដ្ឋានទាក់ទងទៅនឹងការអប់រំ។ នេះគឺជាបញ្ហាដែលយើងត្រូវការដោះស្រាយពោលគឺ ជា បឋមគឺគុណភាពការងារ គុណភាពនៃការបណ្តុះបណ្តាល រចនាសម្ព័ន្ធនៃកម្លាំងពលកម្ម ពីនោះទើបពាក់ព័ន្ធទៅនឹងបណ្តាញ”។

សិក្ខាសាលានេះគឺជាឱកាសមួយសម្រាប់អ្នកវិទ្យាសាស្រ្តនិងសាលារៀនធ្វើការផ្លាស់ប្តូរយោបល់ ដើម្បីឈានទៅរកដំណោះស្រាយជាក់លាក់ សំដៅរៀបចំការអប់រំនិងបណ្តុះបណ្តាបណ្តាញនៅក្នុងបរិបទនៃស្វ័យភាពក្នុងការអប់រំនិងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ