រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារប្រក្រតីភាពជាមួយអាមេរិក

រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារប្រក្រតីភាពជាមួយអាមេរិក - ảnh 1
រដ្ឋមន្រ្តីការបរទេសលោក Sergey Lavrov ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងម៉ូស្គូ
 (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៣ មករា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov
ប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិក
សំដៅស្វែងរកតុល្យភាពរវាងផលប្រយោជន៍នានា។ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីការបរ
ទេសរុស្ស៊ីរូបនេះអះអាងថា ប្រការនេះដែលអាចទទួលបានដោយឈរលើសមភាព
 ការគោរពគ្នាទៅវិញទៅមក ហើយមានតុល្យភាពរវាងផលប្រយោជន៍រួមនានា
ដែលដំបូងបង្អស់គឺក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។
ក្នុងពេលនោះ អញ្ជើញថ្លែងមតិនាថ្ងៃដដែលនៅទីក្រុងម៉ូស្គូ បន្ទាប់ពីជំនួប
ចរចារ ជាមួយសមភាគរុស្ស៊ី រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Siyyarto បាន
អះ អាងនូវគោលជំហររបស់ហុងគ្រីដោយចង់ស្ដារប្រក្រតីភាពជាមួយរុស្ស៊ីព្រម
ទាំង ចាត់ទុកថា ចាំបាច់ត្រូវបញ្ចប់ការរិះគន់ជាបន្តបន្ទាប់ទៅលើរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ