រុស្ស៊ីនិងចិនពិភាក្សាសហការដោះស្រាយបញ្ហា ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ១៣ ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានពិភាក្សាអំពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅម៉ូស្គូ លោក Li Hui អំពីការដែលម៉ូស្គូនិងប៉េកាំង សហការជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ស.ប.ប.ក. ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។
រុស្ស៊ីនិងចិនពិភាក្សាសហការដោះស្រាយបញ្ហា ស.ប.ប.ក.  - ảnh 1 រុស្ស៊ីនិងចិនពិភាក្សាសហការដោះស្រាយបញ្ហា ស.ប.ប.ក. 

(VOVworld) – នាថ្ងៃទី ១៣ ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានពិភាក្សាអំពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅម៉ូស្គូ លោក Li Hui អំពីការដែលម៉ូស្គូនិងប៉េកាំង សហការជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ស.ប.ប.ក. ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចាត់ទុកថា៖ ការដែលអាមេរិកបង្ហាញនូវកំលាំងយោធានៅកូរ៉េខាងត្បូងនឹងបណ្តាលឲ្យ ផលវិបាកធ្ងន់ធ្ងរក្នុងតំបន់។ ម៉ូស្គូអំពាវនាវឲ្យវ៉ាស៊ីនតោនិងព្យុងយ៉ាងវិលត្រឡប់មកតុចរចា វិញដើម្បីស្វែងរកវិធានការនយោបាយសំរាប់បញ្ហាលើឧបទ្វីបកូរ៉េ។ ទាក់ទិនដល់បញ្ហានេះ ដែរ ក្នុងសេចក្តីប្រកាសន៍ថ្មីបំផុត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានអះអាងថា៖ ប្រទេសនេះនឹងត្រៀមខ្លួនជាស្រេចចរចាជាមួយកូរ៉េខាង ជើងនាពេលវេលាសមស្រប ប៉ុន្តែ លក្ខ័ណ្ឌៈនេះមិនទាន់ប្រព្រឹត្តទៅបានឡើយដោយសារ ព្យុងយ៉ាងមិនសម្តែងសុឆ័ន្ទៈអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ