រុស្ស៊ីនិងអាមេរិកមានបំណងចង់កែលម្អនូវទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា នៅឯជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo នៅទីក្រុង Sochi ប្រទេសរុស្ស៊ីនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា ទីក្រុងម៉ូស្គូមានបំណងចង់ឱ្យមាន "ការ   ស្តារឡើងវិញទាំងស្រុង» នូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។
រុស្ស៊ីនិងអាមេរិកមានបំណងចង់កែលម្អនូវទំនាក់ទំនងទ្វេភាគី - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៣ ខែឧសភាកន្លងទៅនោះ លោក Vladimir Putin បានឲ្យដឹងថា លោក "មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលលោក Trump មានបំណងចង់ស្តារឡើងវិញនូវទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ដើម្បីដោះស្រាយបញ្ហានានាដោយឈរលើផលប្រយោជន៍រួម"ផងដែរ។ នាថ្ងៃដដែលនោះ វិមាន  KremLin បានឲ្យដឹងថា លោក Putin បានបើកចំហរអំពីលទ្ធភាពនៃជំនួបកំពូលថ្មីមួយជាមួយសមភាគីអាមេរិក ប្រសិនបើទីក្រុងម៉ូស្គូទទួលបានសំណើរជាផ្លូវការពីទីក្រុងវ៉ាស៊ីងតោន។ នាថ្ងៃទី១៣ ខែឧសភា លោក Trump បានមានប្រសាសន៍ថាលោកគ្រោងនឹងជួបសមភាគីរុស្ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននាខែក្រោយនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ