រុស្ស៊ីនិងអាល្លឺម៉ង់រិះគន់គោលនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) - បន្ទាប់ពីកញ្ចប់ដាក់ទណ្ឌកម្មដើមដំបូងដែលអាមរិកអនុវត្តទៅលើរុស្ស៊ីដោយសារការបំពុលអតីត ចារកម្មរុស្ស៊ីនៅអង់គ្លេសមានសុពលភាពជាផ្លូវការ នាថ្ងៃ ទី២៧ខែសីហា វិមានក្រឹមឡាំងបានប្រកាសថា រាល់ការប្រ តិបត្តិរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin គឺសុទ្ធតែសមស្របតាមផលប្រយោជន៍ជាតិ។
រុស្ស៊ីនិងអាល្លឺម៉ង់រិះគន់គោលនយោបាយដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបថតៈ  Embrussia/TTXVN )

វិមានក្រឹមឡាំងបានឲ្យដឹងថា ត្រូវមានពេលវេលាបន្ថែមដើម្បីវាយតម្លៃចំពោះផលប៉ះ ពាល់នៃវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក មុននឹងពិចារណាលើការឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍បានអះអាងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមានសកម្មភាពសមស្របតាមផលប្រយោជន៍ជាតិរុស្ស៊ី។

ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់ថា កញ្ចប់ដាក់ទណ្ឌកម្ម ថ្មីរបស់អាមេរិកនឹងមិនអាចបង្ខំឱ្យរុស្ស៊ីដើម្បីផ្លាស់ប្តូរនូវជម្រើសរបស់ខ្លួនទេ គឺការ ពារផលប្រយោជន៍ជាតិជាដាច់ខាត ហើយថែមទាំងធ្វើឱ្យកិច្ចពិភាក្សារវាងប្រទេសទាំងពីរ កាន់តែស្មុគ្រស្មាញ ទាំងក្នុងយន្តការពហុភាគីនិងទ្វេភាគី។ អ្នកនាំពាក្យក្រ សួងការបរទេសរុស្ស៊ី Maria Zakharova ជាថ្មីម្តងទៀត បានរិះគន់ការដាក់ទណ្ឌកម្ម លើរុស្ស៊ីរបស់សហរដ្ឋអាមេរិក ទោះបីជាគ្មានភស្តុតាងដើម្បីបញ្ជាក់ថាប្រទេស រុស្ស៊ីនៅ ពីក្រោយការបំពុលអតីតចារកម្ម Sergei Skripal និងកូនស្រីរបស់លោកឡើយ។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក  Heiko Maas បានចាត់ទុកថា បទដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសដទៃដែលជាដៃគូរបស់សហភាពអឺរ៉ុបបានបង្ខំ ឱ្យអឺរ៉ុបត្រូវមានប្រតិកម្ម។ រដ្ឋមន្រ្តី  Heiko Maas បានសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មរបស់អាមេរិក ធ្វើឲ្យសហភាពអឺរ៉ុបត្រូវតែស្វែងរកចម្លើយមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ