រុស្ស៊ីបានស្នើឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអ៊ីស្រាអែល - ប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី១៨ខែតុលា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ ផ្ទះរៀបចំជំនួបកំពូលមួយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនសំដៅខិតប្រឹងប្រែង ស្ដារសន្តិភាពឡើងវិញនៅតំបន់បន្ទាប់ពីអំពើហិង្សាកាន់តែកើនឡើងនាពេលថ្មីៗនេះ។ 
រុស្ស៊ីបានស្នើឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអ៊ីស្រាអែល - ប៉ាឡេស្ទីន - ảnh 1 ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia

សំណើនេះត្រូវបានលើកឡើង ដោយលោក Nebenzia  នៅក្នុងសម័យ ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ លោក Nebenzia បានវាយតម្លៃថាជំនួបនេះអាចដោះស្រាយភាពជាប់គាំងដ៏ពិបាកបំផុតដែលធ្លាប់អូសបន្លាយយ៉ាងយូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហើយ។

យោងតាមលោក Nebenzia  ស្ថានភាពនៅមជ្ឈឹមបូព៌ានៅតែមានភាពស្មុគស្មាញ យ៉ាងខ្លាំងដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសមូហភាពដើម្បីស្វែងរក ដំណោះស្រាយដ៏ល្អមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ