រុស្ស៊ីព្រួយបារម្ភអំពីការបង្កើនថវិកាការពារជាតិរបស់អាមេរិកដែលអាចប៉ះពាល់ពាល់ យ៉ាងអវិជ្ជមានដល់សន្តិសុខអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី១៥ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថាប្រទេសនេះនឹងប្រើប្រាស់គ្រប់វិធានការ “រាល់ ឧបករណ៍មានស្រាប់ទាំងអស់” ទាំងខាងនយោបាយ-ការទូតនិងទាំងយោធា សំដៅធានាសន្តិ សុខប្រទេសជាតិ។
រុស្ស៊ីព្រួយបារម្ភអំពីការបង្កើនថវិកាការពារជាតិរបស់អាមេរិកដែលអាចប៉ះពាល់ពាល់ យ៉ាងអវិជ្ជមានដល់សន្តិសុខអន្តរជាតិ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova

យោងតាមលោកស្រី Maria Zakharova ថវិកាការពារជាតិរបស់អាមេរិកបាន បង្ហាញពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនដោយប្រើប្រាស់អំពើរហិង្សាដើម្បី បង្កើនតួនាទីក្នុងការជះឥទ្ធិពលទៅលើពិភពលោក។ ការដែលអាមេរិក បង្កើនថវិកាការពារជាតិគួរឲ្យកត់សម្គាល់ឡើងដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំនោះបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ប្រព័ន្ធសន្តិសុខអន្តរជាតិនាពេលបច្ចុប្បន្ន។  លោកស្រីក៏ក្រើនរំលឹកទៀតថាក្នុងថវិកាយោធារបស់អាមេរិកមានផ្ទុកកញ្ចប់ថវិកាសំរាប់ការប្រឆាំងនឹងរុស្ស៊ី ហើយវិធានការស្រដៀងគ្នាមួយចំនួនទៀតរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងនូវការខិតខំប្រឹងប្រែងក្នុងការជម្រុញទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកឥឲ្យចេញរួចផុតពីភាពទល់ច្រកផងដែរ។ ក្រៅពីនោះ លោក ស្រី Maria Zakharova ក៏អះអាងថាទំនាក់ទំនងសហប្រតិបត្តិការរវាងរុស្ស៊ី និងទួរគី មិនសំដៅទៅលើប្រទេសទី៣ណាមួយឡើយ។ មុននោះ នាថ្ងៃទី ១៣ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ចុះហត្ថលេខាលើ និងអនុម័តថវិកាការពារជាតិធំបំផុតនៅឆ្នាំ២០១៩។ ច្បាប់នេះ ត្រូវបានវាយតម្លៃគឺ មានផលប៉ះពាល់ដោយផ្ទាល់ដល់ទំនាក់ទំងរវាងរុស្ស៊ីនិង អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ