រុស្ស៊ីលើកលែងទិដ្ឋាការចូលតំបន់អាស៊ីចុងបូព៌ាសំរាប់ប្រជាពលរដ្ឋនៃប្រទេសចំនួន ១៨
|
រុស្ស៊ីលើកលែងទិដ្ឋាការចូលតំបន់អាស៊ីចុងបូព៌ាសំរាប់ប្រជាពលរដ្ឋនៃប្រទេសចំនួន ១៨ (VNA) |
(VOVworld) – នាថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmirty Medvedev បានប្រកាសថា៖ ប្រទេសនេះសម្រេចលើកលែងទិដ្ឋាការចូលក្នុងតំបន់អាស៊ី ចុងបូព៌ារបស់រុស្ស៊ីចំពោះប្រជាពលរដ្ឋនៃប្រទេសចំនួន ១៨ រួមមាន៖ ឥណ្ឌា សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) អាល់ហ្សេរី Bahrain ព្រុយណេ អ៊ីរ៉ង់ កូវ៉ែត ម៉ារុក ម៉ិចស៊ិក ជប៉ុន អ៊ូម៉ាណ កាតា អារ៉ាបប៊ីសារអ៊ូឌីត សឹង្ហបុរី ទុយនីស៊ី ចិន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងទួរគី។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmirty Medvedev បានឲ្យដឹងថា៖ រុស្ស៊ីកំពុងកសាងយ៉ាងសកម្មហេដ្ឋា រចនាសម្ព័ន្ធទំនើប ហើយបង្កើតយន្តការពិសេសសំរាប់តំបន់អាស៊ីចុងបូព៌ា។ លោកបានលើកច្បាស់ថា៖ ការលើកលែងទិដ្ឋាការសំរាប់ភ្ញៀវទេសចរនិង សហគ្រិននឹងជំរុញកំណើនវិនិយោគនិងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះ៕