រុស៊្សីវាយតម្លៃថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកបានជួយ​បន្ធូរបន្ថយ​ភាព​តានតឹងក្នុងសង្គ្រាមការទូត

(VOVWORLD) - ប្រធានក្រុមប្រឹក្សានៃបណ្តាបញ្ហាអន្តរជាតិរបស់រុស្ស៊ី លោក Andrei Kortunov បាន វាយតម្លៃថាជំនួបកំពូលរវាងប្រធានាធិបតីរុស៊្សី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ១៦ ខែកក្កដាអាចជួយបញ្ចប់ការជំលោះការទូតនិងចាប់ផ្តើមកិច្ចសន្ទនាដែលមានលក្ខណៈ ស្ថាបនានៅថ្នាក់ទាបជាង។
រុស៊្សីវាយតម្លៃថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកបានជួយ​បន្ធូរបន្ថយ​ភាព​តានតឹងក្នុងសង្គ្រាមការទូត - ảnh 1 រុស៊្សីវាយតម្លៃថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកបានជួយបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមការទូត

យោងតាមអ្នកជំនាញ Kortunov កិច្ចសហប្រតិបត្តិការទ្វេភាគីជាដំបូងបង្អស់ត្រូវ ឆ្ពោះទៅការដោះស្រាយបញ្ហានៅប្រទេស៊ីរី និងបញ្ហារំលាយអាវុធនុយក្លេអ៊ែរ។ ក្នុងពេលនេះទីភ្នាក់ងារសារព័ត៌មាន Sputniknews របស់រុស៊្សី បានអះអាងថាសមាជិករដ្ឋសភាអាមេរិកជាច្រើនបានចាប់ដៃជាមួយសារព័ត៌មានប្រទេសខាងលិចសំដៅពិពណ៌នាអំពីជំនួបកំពូលរវាងមេដឹកនាំអាមេរិកនិងរុស៊្សីថាជារឿងអាស្រូវធំដែលរារាំងកិច្ចសហប្រតិបត្តិការរវាងវ៉ាស៊ីនតោននិងម៉ូស្កូ។

រីឯខ្លួនវិញ លោក Donald Trump បានអះអាងសារជាថ្មីថា លោកនឹងមិនចាត់ទុក រុស្ស៊ីជាសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ ព្រមទាំងសង្កត់ធ្ងន់លើ សមត្ថភាពសហប្រតិបត្តិការនិងរួមរស់ជាមួយគ្នាដោយសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ