រុស្ស៊ី-សែកប៊ីនាំទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ


រុស្ស៊ី-សែកប៊ីនាំទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ - ảnh 1
រុស្ស៊ី-សែកប៊ីនាំទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ ធ្នូ ប្រធានដុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) លោក Sergey
Naryshkin បានវាយតំលៃថា៖ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងសែកប៊ីទទួលបាន
កំរិតយុទ្ធសាស្ត្រ។ ក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាសែកប៊ី លោកស្រី
Maja Gojkovic ដែលកំពុងមានដំណើរទស្សនកិច្ចនៅរុស្ស៊ី លោក Naryshkin បាន
សង្កត់ធ្ងន់ ថា៖ ម៉ូស្គូវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២
ព្រមទាំង ចាត់ទុកថា៖ ទំនាក់ទំនងទ្វាភាគីបានក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្ត្រ។
ប្រការនេះ មានអត្ថន័យដ៏សែនសំខាន់ក្នុងកាលៈទេសៈ អឺរ៉ុបកំពុងខ្វះខាតទំនុកទុកចិត្ត
និងបណ្ដាប្រទេសត្រូវខំប្រឹងប្រែងធានាសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងតំបន់។ រីឯខ្លួនវិញ
លោកស្រី  Gojkovic បានសង្កត់ធ្ងន់ថា៖ Belgrade មិនអនុវត្តបទដាក់ទណ្ឌកម្មទៅលើ
ម៉ូស្គូរាប់ទាំងពេលដែលសែកប៊ីចូលរួមសហភាពអឺរ៉ុប ( EU ) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ