រុស្ស៊ីអាចមានលទ្ធភាពស្តារឡើងវិញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក

រុស្ស៊ីអាចមានលទ្ធភាពស្តារឡើងវិញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក  - ảnh 1
រុស្ស៊ីអាចមានលទ្ធភាពស្តារឡើងវិញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក (VNA)


(VOVworld) – រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការ
 ជាមួយអាមេរិកលើវិស័យសន្តិសុខក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម
បទល្មើសលើបណ្តាញអ៊ីនធឺណែត។ ឆ្លើយសម្ភាសកាសែតរុស្ស៊ី “Rossiiskaya Gazeta»
នាថ្ងៃទី ១៦ មករា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev
បានសំដែងនូវការប្រុងប្រយ័ត្យនៅពេលដែលវាយតំលៃអំពីយថាទស្សន៍សហប្រតិ
បត្តិតការរវាងរុស្ស៊ីនិងអាមេរិកប្រកបដោយវិជ្ជមានបន្ទាប់ពីដំណាក់កាលទំនាក់
ទំនងទ្វេភាគីត្រូវបានផ្អាកក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama។ លោក Patrushev បានឲ្យ ដឹងថា៖ លោកមិនសង្ឃឹមទៅលើការ
កែលំអយ៉ាងឆាប់ៗឬការលុបចោលបទដាក់ទណ្ឌកម្មដែលលោកខាងលិច បាន
អនុវត្តសំដៅ «រារាំងប្រទេសរុស្ស៊ី»។ នាថ្ងៃដដែល វិមាន Kremlin បានឲ្យដឹង ថា៖
 រដ្ឋាភិបាលរុស្ស៊ីបានឯកភាពជាមួយទស្សនៈវិស័យរបស់ប្រធានាធិបតីជាប់ឆ្នោត
អាមេរិក លោក  Donald Trump ដែលបានចាត់ទុកថា៖ អង្គការសន្ធិសញ្ញាអាត្លង់
ទិកខាងជើង (NATO) គឺហួសសម័យ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ