លោក Vu Duc Dam អញ្ជើញចូលរួមពិធីដាក់ឲ្យដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ វិច្ឆិកា នៅទីក្រុងហាណូយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានដាក់ឲ្យដំណើរការ វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូង (V-KIST) ។ 
លោក Vu Duc Dam អញ្ជើញចូលរួមពិធីដាក់ឲ្យដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម - ảnh 1លោក Vu Duc Dam អញ្ជើញចូលរួមពិធី
ដាក់ឲ្យដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម 

នាព្រឹកថ្ងៃទី ២១ វិច្ឆិកា នៅទីក្រុងហាណូយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានដាក់ឲ្យដំណើរការ វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូង (V-KIST) ។ វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូងគឺជា គម្រោងការណ៍ផ្ដល់ជំនួយឥតសំណងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងសំរាប់វៀតណាម សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ហើយឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់វៀតណាមផង។ ធ្វើសកម្មភាពតាមរូបសណ្ឋានរបស់វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកូរ៉េខាងត្បូង (KIST) វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងក្លាយទៅជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងដំណោះស្រាយសម្រាប់សហគ្រាសដែលកំពុងជ្រៀតចូលទីផ្សារវៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា៖

 “រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីបានសង្កេតឃើញថាយើងគប្បីផ្លាស់ប្ដូរឲ្យបានខ្លាំងក្លាអំពីយន្តការគ្រប់គ្រង និងរបៀបធ្វើការក្នុងការស្រាវជ្រាវ ដើម្បីនាំសមិទ្ធផលវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងជីវភារស់នៅឲ្យបានឆាប់ៗ ហើយឆ្លើយតបនឹងតម្រូវការផ្លាស់ប្ដូរថ្មី។ ដូច្នេះយើងត្រូវការរូបសណ្ឋានរៀបចំស្រាវជ្រាវវិទ្យាសាស្ត្រថ្មី ពោលគឺមិនត្រឹមតែដោះស្រាយបានបញ្ហាប្រឈមមុខសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងរបៀបស្រាវជ្រាវ និងប្រព័ន្ធស្រាវជ្រាវថ្មីទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ