លើកកំពស់វប្បធម៌សម្បូរបែបនិងពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូ

(VOVWORLD) -  ស្ថិតនៅក្នុងក្របខ័ណ្ឌនៃបណ្ដាព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិខ្មែរណាមបូ  លើកទី៧  Bac Lieu ២០១៧ នាថ្ងៃទី១៧វិច្ឆិកា នៅខេត្ត Bac Lieu បានប្រារព្វឡើងមហោស្រពវប្បធម៌-វិចិត្រសិល្បះជនរួមជាតិខ្មែរណាមបូ។
លើកកំពស់វប្បធម៌សម្បូរបែបនិងពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូ - ảnh 1

លើកកំពស់វប្បធម៌សម្បូរបែបនិងពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូ

        ស្ថិតនៅក្នុងក្របខ័ណ្ឌនៃបណ្ដាព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិខ្មែរណាមបូ  លើកទី៧  Bac Lieu ២០១៧ នាថ្ងៃទី១៧វិច្ឆិកា នៅខេត្ត Bac Lieu បានប្រារព្វឡើងមហោស្រពវប្បធម៌-វិចិត្រសិល្បះជនរួមជាតិខ្មែរណាមបូ។

        ដោយប្រធានបទ៖ភាពស្រស់ស្អាតនៃទឹកដី មហោស្រពលើកនេះបានទាក់ទាញការចូលរួមពីអ្នកនិពន្ធ  សិល្បករ សិល្បការិនីជាង៥០០នាក់។មហោស្រពលើកនេះមានសកម្មភាពជាច្រើន ដូចជា៖ សម្ដែងសិល្បះ បង្ហាញសម្លៀកបំពាក់ប្រពៃណី សម្ដែងនិងឧទ្ទេសនាមអំពីពិធីបុណ្យនានារបស់ជនរួមជាតិខ្មែរណាមបូ។

        មហោស្រពវប្បធម៌-វិចិត្រសិល្បះជនរួមជាតិខ្មែរណាមបូបានប្រព្រឹត្តទៅដល់ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ