លើកតម្កើងរាល់តម្លៃប្រវត្តិសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែឧសភា នៅខេត្ត Dien Bien ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី១១០ទិវាបង្កើតខេត្ត និងលើកទី៦៥ទិវាជ័យជំនះ Dien Bien Phu។ កម្មវិធីនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ តំណាង ក្រសួង ស្ថាប័ន តំបន់ រួមជាមួយកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ចំនួន២៣០០នាក់ ក៏ដូចជាសមូហភាពនិងមហាជនយ៉ាងច្រើនកុះករផងដែរ។
លើកតម្កើងរាល់តម្លៃប្រវត្តិសាស្ត្រ - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញថ្លែងសុន្ទរកថា នៅពិធីរំលឹកខួប (រូបថត៖ TTXVN)

  ថ្លែងនៅពិធីមីទ្ទិញ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យនយោបាយ ជ្រាល ជ្រៅដោយត្រូវបានរៀបចំឡើងចំឱកាសរំលឹក ខួបលើកទី៥៤ទិវាជ័យជំនះ Dien Bien Phu។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “នាគ្រានេះ យើងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap ក៏ដូចជាបណ្ដាឧត្តម សេនីយ៍ កម្មាភិបាល យុទ្ធជន កងទ័ពនិងប្រជាជនទូទាំងប្រទេស ដែលបាន ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ពលីសាច់ស្រស់ឈាមស្រស់ដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ជ័យ ជំនះនោះគឺជាកម្លាំងខាងស្មារតី ជាមេរៀនដ៏ថ្លៃថ្លាក្នុងបុព្វហេតុការពារមាតុ ប្រទេសនាថ្ងៃនេះនិងថ្ងៃក្រោយៗ”។

        តាមអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានអោយដឹងថា ជា ខេត្តព្រំដែនមួយនៅភាគពាយ័ព្យប្រទេស ខេត្ត Dien Bien បានរួមដំណើរនិង អភិវឌ្ឍន៍ជាមួយប្រវត្តិសាស្ត្រប្រជាជាតិវៀតណាមចាប់តាំងពីពេលស្ថាបនា ប្រទេសកន្លងមក។ ប្រជាជនខេត្ត Dien Bien គ្រប់ជំនាន់បានសាមគ្គីគ្នាច្បាំង សត្រូវឈ្លានពាន ការពារ ព្រំដែនភាគខាងជើងនៃមាតុប្រទេសយ៉ាងរឹងមាំ ជានិច្ច។ ក្នុងសម័យសន្តិភាព ខេត្ត Dien Bien ក៏សម្រេចបាននូវសមិទ្ធផលជា ច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖

        “ខេត្ត Dien Bien ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ក្លាយទៅជាខេត្តអភិវឌ្ឍ ដោយកម្រិតមធ្យមនៅតំបន់ភាគខាងជើង ដែលក្នុងនោះអភិវឌ្ឍន៍វិស័យកសិកម្ម និងរុក្ខកម្មតាមទិសផលិតកម្មទំនិញ លើកកំពស់សមត្ថភាពតភ្ជាប់ជាមួយខេត្ត ក្រុងជុំវិញនិងប្រទេសជិតខាង ជាពិសេសគឺអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ទេស ចរណ៍ប្រវត្តិសាស្ត្រនិងអេកូទេសចរណ៍ ដោយតភ្ជាប់នឹងការកាត់បន្ថយភាពក្រីក្រ ផងដែរ។ ទន្ទឹមនឹងនោះ រក្សាទំនាក់ទំនងមិត្តភាពពិសេស កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយជាមួយបណ្ដាខេត្តភាគខាងជើងប្រទេសឡាវ ហើយបើកទូលាយ ទំនាក់ទំនងសហប្រតិបតិ្តការជាមួយខេត្ត Yunnan ប្រទេសចិន និងបណ្ដាខេត្ត ភាគឦសានប្រទេសថៃ កសាងខ្សែព្រំដែនប្រកប
ដោយសុខសន្តិភាព មិត្តភាព និងសហប្រតិបតិ្តការដើម្បីការរីកចម្រើនដូចគ្នា”។

        បន្ទាប់ពីផ្នែកពិធីការគឺកម្មវិធីព្យុហយាត្រាដោយមានការចូលរួមរបស់មនុស្សចំនួន២៣០០ នាក់ រួមមានបណ្ដាផែនកងទ័ព នគរបាល អតីតយុទ្ធជន សេនាជន យុវជន នារី កសិករនិងបញ្ញាវ័ន្តជាដើម។ រួមជាមួយគ្នានោះគឺកម្មវិធីសិល្បៈក្រោម ប្រធានបទ “Dien Bien Phu - បទ ចម្រៀងវីរៈជាអមតៈ”។ លោកស្រី Nguyen Thi Hoa ពលរដ្ឋចូលរួមពិធីម្នាក់ បានអោយដឹងថា៖         “រូបភាពនៃការប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាម ក្នុងយុទ្ធនាការ Dien Bien Phu បានបន្សល់ទុកអោយខ្ញុំនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជានិច្ច។ ថ្ងៃនេះ ខ្ញុំរំភើបចិត្តយ៉ាងក្រៃលែង ដោយបានចូលរួមពិធីនេះ”។

        មុននោះ នាព្រឹកថ្ងៃទី៦ ខែឧសភា ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានមកដាក់ កម្រង់ផ្កា អុជធូប ទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅឈាបនដ្ឋាន យុទ្ធជនពលី A1 ដែលជាទីសម្រាកចុងក្រោយបស់យុទ្ធជនពលីចំនួន៦០០នាក់ក្នុង យុទ្ធនាការ Dien Bien Phu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ