លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាមួយរដ្ឋមន្រ្តីប្រេងរ៉ែនិងអគ្គិសនីគុយវ៉ែត

(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបជាមួយលោក Khaled Ali Al Fadhel រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែនិងអគ្គិសនីគុយវ៉ែតដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម។ 
លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាមួយរដ្ឋមន្រ្តីប្រេងរ៉ែនិងអគ្គិសនីគុយវ៉ែត - ảnh 1

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា តម្លៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញនិងនាំចូលទ្វេភាគីបានឈានដល់ជិត ២,៧ ពាន់ លានដុល្លារអាមេរិក និងសង្ឃឹមថា ក្នុងរយៈពេលខាងមុខ វៀតណាមអាចនាំចេញផលិតផលទៅកាន់ទីផ្សារគុយវ៉ែតកាន់តែច្រើនថែមទៀត។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ន លោកនាយករដ្ឋមន្រ្តី វៀតណាមបានមានប្រសាសន៍ថា៖ គម្រោងចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Nghi Son ដែលបានអនុវត្តដោយវិនិយោគិនវៀតណាម ជប៉ុននិងគុយវ៉ែត ត្រូវបានដាក់ឱ្យដំណើរការរួចហើយ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិនិយោគិនចូលរួមសហការក្នុងការអនុវត្តគម្រោងគីមីឥន្ធនៈនេះ អោយត្រឹមត្រូវតាមការកំណត់ ដោយមានគុណភាពនិងប្រសិទ្ធភាព។

ដោយសម្តែងក្តីសាទរចំពោះរាល់គម្រោងវិនិយោគធំៗ របស់កូវ៉ែតនៅវៀតណាមនោះ លោកនាយករដ្ឋមន្រ្តីបានមានលើកឡើងថា វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ប៉ុន្តែត្រូវធានានូវតម្រូវការបរិស្ថាននិងគោរពតាម បទប្បញ្ញត្តិច្បាប់របស់វៀតណាមជាពុំខាន។ លោកនាយករដ្ឋមន្រ្តីបានស្នើថា នៅពេលខាងមុខ គុយវ៉ែតនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ថែមទៀត។

អញ្ជើញជាការឆ្លើយតប រដ្ឋមន្រ្តីលោក Khaled Ali Al Fadhel បានសង្កត់ធ្ងន់ថា វិនិយោគិនគុយវ៉ែតនឹងរួមសហការជាមួយវិនិយោគិនវៀតណាមនិងជប៉ុន ដើម្បីបន្តអនុវត្តគម្រោងតាមកាលកំណត់ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ដោយសង្កត់ធ្ងន់ថា គុយវែត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារអាស៊ី ក្នុងនោះមាន វៀតណាមតែម្តង លោករដ្ឋមន្រ្តីបាននិយាយថា គុយវ៉ែតរំពឹងថា រោងចក្រគីមីឥន្ធនៈ Nghi Son នៅវៀតណាមនឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យក្នុងការវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ