លោកប្រធានាធិបតី Trump កោតសរសើរចំពោះទំនាក់ទំនងរវាងអាមេរិក និង​កូរ៉េខាងជើង

(VOVWORLD) -លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ដែលឆ្លងកាត់បន្ទាត់ព្រំដែននៅ DMZ ឈានចូលក្នុងទឹកដីកូរ៉េខាងជើង។
លោកប្រធានាធិបតី Trump កោតសរសើរចំពោះទំនាក់ទំនងរវាងអាមេរិក និង​កូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un (រូបថត៖ vnanet.vn)

នាថ្ងៃទី ៥ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ក្រោយព្រឹត្តិការណ៍ដែលទើបនឹងបានប្រព្រឹត្តិទៅរវាងលោក ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសកូរ៉េទាំងពីរនោះ វ៉ាស៊ីនតោនកំពុងមានទំនាក់ទំនង ដ៏ល្អប្រសើរជាមួយព្យុងយ៉ាង។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅ សេតវិមានលោកប្រធានាធិបតី Trumpក៏បានលើកឡើងអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងជើង។ លើសពីនេះទៀតលោកប្រធានាធិបតី Trump ក៏បានឲ្យដឹងថាលោក Obama ធ្លាប់ទាក់ទងជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងជាច្រើនដង ដើម្បីជំរុញជំនួបទ្វេភាគីផងដែរ។

សេចក្ដីប្រកាសថ្មីបំផុតរបស់លោកប្រធានាធិបតី Trump ស្ដីពីទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវបានលើកឡើង ក្រោយពេលលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ីនាពេលថ្មីៗនេះ។នៅក្នុងកិច្ចប្រជុំសម្ងាត់រយៈពេល ១ ម៉ោងនៅតំបន់ DMZ នោះ ភាគីទាំងពីរបានឯកភាពគ្នាតភ្ជាប់ការចរចានុយគ្លេអ៊ែរឡើងវិញ។ លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ដែលឆ្លងកាត់បន្ទាត់ព្រំដែននៅ DMZ ឈានចូលក្នុងទឹកដីកូរ៉េខាងជើង។ នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំពោះអាមេរិក និងកូរ៉េខាងជើង ព្រមទាំងជានិមិត្តរូបនៃការផ្សះផ្សាទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ