លើកសរសើរ និងផ្ដល់រង្វាន់ដល់សមាជិកនាវា​ដែល​បានជួយ​សង្គ្រោះដល់​អ្នកនេសាទហ្វីលីពីនចំនូន ២២ នាក់ដែលកំពុងជួបគ្រោះថ្នាក់នៅលើសមុទ្រ

(VOVWORLD) -នៅពេលប្រទះឃើញជនរងគ្រោះ យើងខ្ញុំបានព្យាយាមនាំពួកគេឡើងនាវាឲ្យបានឆាប់ៗ។ នាគ្រានោះ មិនថាប្រជាជនវៀតណាមណាឡើយ គឺនឹងធ្វើដូច្នេះដែរ។
លើកសរសើរ និងផ្ដល់រង្វាន់ដល់សមាជិកនាវា​ដែល​បានជួយ​សង្គ្រោះដល់​អ្នកនេសាទហ្វីលីពីនចំនូន ២២ នាក់ដែលកំពុងជួបគ្រោះថ្នាក់នៅលើសមុទ្រ - ảnh 1 លើកសរសើរ និងផ្ដល់រង្វាន់ដល់សមាជិកនាវាដែលបានជួយសង្គ្រោះដល់អ្នកនេសាទហ្វីលីពីនចំនូន ២២ នាក់ដែលកំពុងជួបគ្រោះថ្នាក់នៅលើសមុទ្រ

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីរួមស្រុក Go Cong ខេត្ត Tien Giang បានប្រព្រឹត្តទៅពិធីលើកសរសើរ និងផ្ដល់ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang ដល់ សមាជិកនាវិកចំនួន៩ នាក់នៅលើនាវាសេសាទ TG ៩០៩៨៣ TS របស់លោក Ngo Van Theng នៅឃុំTan Trung ទីរួមស្រុក Go Cong ខេត្ត Tien Giang។

ថ្លែងក្នុងពិធីនេះ លោក  Nguyen Thanh Tam នាវិកនៃនាវានាសាទត្រី TG ៩០៩៨៣ TS បានសំណេះសំណាលថា “ នៅពេលប្រទះឃើញជនរងគ្រោះ យើងខ្ញុំបានព្យាយាមនាំពួកគេឡើងនាវាឲ្យបានឆាប់ៗ។ នាគ្រានោះ មិនថាប្រជាជនវៀតណាមណាឡើយ គឺនឹងធ្វើដូច្នេះដែរ។ បន្ទាប់ពីបានជួយសង្គ្រោះមិត្តភក្តិហ្វីលីពីនមក យើងខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់” ។

មុននេះនៅយប់ថ្ងៃទី ១០ ខែ មិថុនា នាវានេសាទត្រី TG ៩០៩៨៣TS បានបង់សំណាញ់ និងកំពុងចុះចតនៅដែនសមុទ្រវៀតណាម បានរកឃើញអ្នកនេសាទ ហ្វីលីពីនចំនួន ២២ នាក់កំពុងជួបគ្រោះថ្នាក់។ បន្ទាប់មក លោក Nguyen Thanh Tam និងសមាជិកនាវាបានជួយសង្គ្រោះជនរងគ្រោះទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ