លើកសរសើរបុគ្គលនិងសមូហភាពចំនួន៣០ក្នុងកម្មវិធី”រុងរឿងវៀតណាម”

(VOVWORLD) -កម្មវិធី”រុងរឿងវៀតណាម” ដោយប្រធានបទ៖ “ ៣០ឆ្នាំផ្លាស់ប្តូថ្មី” បានប្រព្រឹត្តទៅបានយប់ថ្ងៃទី២០ឧសភា នៅទីក្រុងហាណូយ។ បុគ្គលនិងសមូហភាពចំនួន៣០ ត្រូវបានលើកសរសើរនៅកម្មវិធីនេះ ជាបណ្ដាគំរូមានស្នាដៃឆ្នើម ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស
លើកសរសើរបុគ្គលនិងសមូហភាពចំនួន៣០ក្នុងកម្មវិធី”រុងរឿងវៀតណាម” - ảnh 1 លើកសរសើរបុគ្គលនិងសមូហភាពចំនួន៣០ក្នុងកម្មវិធី”រុងរឿងវៀតណាម”

(VOV)_កម្មវិធី”រុងរឿងវៀតណាម” ដោយប្រធានបទ៖ “ ៣០ឆ្នាំផ្លាស់ប្តូថ្មី” បានប្រព្រឹត្តទៅបានយប់ថ្ងៃទី២០ឧសភា នៅទីក្រុងហាណូយ។ បុគ្គលនិងសមូហភាពចំនួន៣០ ត្រូវបានលើកសរសើរនៅកម្មវិធីនេះ ជាបណ្ដាគំរូមានស្នាដៃឆ្នើម ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្ងើចសរសើរមជ្ឈឹម បានអះអាងថា៖

          “ រួមជាមួយសហជីព រដ្ឋាភិបាលវៀតណាមជានិច្ចកាលថែទាំជីវភាពរស់នៅខាងសម្ភារះ និងស្មារតី សំរាប់កម្មករ និងពលករ ក្នុងទូទាំងប្រទេស ដែលក្នុងនោះប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភ កសាងលំនៅដ្ឋានសង្គម សំរាប់កម្មករនិងពលករ។ ក្នុងសភាពការដែលពិភពលោកកំពុងឈានចូលក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មលើកទី៤ បណ្ដាអង្គការសហជីព កម្មាភិបាលកម្មករនិងពលករគ្រប់រូបត្រូវពង្រីកស្មារតីច្នៃប្រឌិត រួមចំណែកជំរុញប្រទេសជាតិអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ