លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមករា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយលោក Xiong Bo ឯកអគ្គរដ្ឋ ទូតចិនប្រចាំវៀតណាម ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។ 
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan (ខាងស្ដាំ) ទទួលជួបជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម (រូបថត៖ TTXVN)

  នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញ មានបំណងចង់ទទួលបានការចែករំលែកបទពិសោធន៍ពីទីក្រុងអភិវឌ្ឍនានាលើ ពិភពលោក ដែលក្នុងនោះមានទីក្រុងនៃប្រទេសចិន អំពីការគ្រប់គ្រងចំនួន ប្រជាជន រៀបចំប្រព័ន្ធចរាចរណ៍ គ្រប់គ្រងប្រភពទឹកនិងការអភិវឌ្ឍផ្ទះសម្បែង ផងដែរ។ លោកមានគោលបំណងថា ឯកអគ្គរដ្ឋទូតចិននឹងតភ្ជាប់និងជំរុញយ៉ាង សកម្មនូវសកម្មភាពសហប្រតិបតិ្តការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងរវាងភាគីទាំងពីរ ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជននៃ ប្រទេសទាំងពីរផងដែរ។

        ចំណែកឯឯកអគ្គរដ្ឋទូតលោក Xiong Bo បានអះអាងថា ចិននិងទីក្រុងហូជី មិញមានសក្ដានុភាពសហប្រតិបតិ្តការដ៏ធំធេងក្នុងវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យានិងសេដ្ឋកិច្ចដោយគុណភាពខ្ពស់។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា ដោយមាន សក្ដានុភាពនិងការអភិវឌ្ឍយ៉ាងស្វាហាប់របស់ខ្លួន ទីក្រុងហូជីមិញមានកាលា នុវត្តភាពជាច្រើន ដើម្បីក្លាយទៅជាតំបន់ឈានមុខគេក្នុងការអនុវត្តបច្ចេកវិទ្យា ខ្ពស់និងបច្ចេកវិទ្យាឆ្លាតវៃចូលក្នុងផលិតកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ