វង់ចរចារលើកទី៦ FTA រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់

វង់ចរចារលើកទី៦ FTA រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់ - ảnh 1
វង់ចរចារលើកទី៦ FTA រវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់ (vietnamplus.vn)

        Vovworld-វង់ចរចារលើកទី៦កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង​វៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានបញ្ចប់នាថ្ងៃ
​ទី២០មិថុនា។ ឈានទៅវង់ចរចារលើកនេះ ក្រុមការងាររបស់វៀតណាមនិង​
សម្ព័ន្ធ​ភាពគយសុទ្ធតែប្តេជ្ញានឹងដោះស្រាយរួចស្រេចរាល់បញ្ហានៅសេសសល់​ដើម្បីសំរេចខ្លឹមសារនៃកិច្ចព្រមព្រៀងដូចដែលបានគ្រោងទុកនាចុងខែសីហាឆ្នាំ
នេះ។ ថ្លែង​មតិនៅពិធីបិទបញ្ចប់ ប្រធានក្រុមចរចាររបស់សម្ព័ន្ធភាពគុយរុស្ស៊ី-
បេឡារុស-កាហ្សាក់ស្ថាន Andray Slepnhev បានឲ្យដឹងថា៖

        “នៅវង់ចរចារលើកទី៦ យើងខ្ញុំទទួលបានលទ្ធផលដ៏ល្អប្រសើរ ដូចជា​បាន
ឯកភាពនៅជំនួបដែលបានប្រព្រឹត្តទីនៅទីក្រុង Da Nang។ ថ្ងៃនេះរវាង​សមាជិក
របស់សម្ព័ន្ធភាពគយនិងវៀតណាមទទួលបានវឌ្ឍនភាពគួរឲ្យកត់​សម្គាល់ក្នុង
ខ្លឹមសារកិច្ចព្រមព្រៀងនិងឆ្ពោះទៅស្មារតីជំរុញទំនាក់ទំនងភាគីទាំងពីរមាន
ផលប្រយោជន៍ដូចគ្នា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ