វេណេហ្ស៊ុយអេឡាស្ថិតក្នុងភាពតានតឹងនយោបាយ

(VOVWORLD) - សភាពការណ៍នៅប្រទេសវ៉េណេស៊ុយអេឡានា ពេលប៉ុន្មានថ្ងៃនេះ មានភាពស្មុគស្មាញយ៉ាងខ្លាំង ខណៈដែលនាថ្ងៃ ២៣ ខែមករា ប្រធានរដ្ឋសភាដែលកំពុងគ្រប់គ្រងដោយភាគីប្រឆាំង លោក Juan Guaido បានប្រកាសនឹង ដឹកនាំប្រទេស ក្នុងនាមជា “ប្រធានាធិបតីបណ្ដោះអាសន្ន” រហូតដក់ពេលបង្កើតបានរដ្ឋាភិបាលអន្តរកាលនិងរៀបចំឡើងការបោះឆ្នោតដោយសេរី។ នៅតាមផ្លូវ កងកម្លាំងគាំទ្ររដ្ឋាភិបាល  និងគាំទ្រកងកម្លាំងប្រ
ឆាំងបានហូរមកផ្លូវធ្វើកុបកម្ម បង្កភាពចលាចលបណ្តាល ឲ្យមនុស្សច្រើននាក់ត្រូវស្លាប់។

នៅចំពោះមុខរឿងហេតុពោលខាងលើ ប្រធានាធិបតី លោក Nicolas Maduro បានអំពាវនាវឲ្យប្រជាជ នវ៉េណេស៊ុយអេឡា សាមគ្គីគ្នា ទប់ទល់ជាមួយឧបាយកលបំផ្លិចបំផ្លាញរបស់បណ្តាកងកម្លាំងប្រឆាំងនៅក្នុងនិងក្រៅប្រទេស។  លោក Maduro ក៏បានសង្កត់ធ្ងន់ថា សកម្មភាពរបស់រដ្ឋសភា ដែលគ្រប់គ្រងដោយភាគីប្រឆាំងបានហួសពីក្របខ័ណ្ឌច្បាប់ ហើយភ្នាក់ងារអនុវត្តច្បាប់នឹងចាត់វិធានការសមស្របដើម្បីការពារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនិងច្បាប់របស់រដ្ឋ។ រីឯកងទ័ពវ៉េណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹងមិនទទួលស្គាល់ប្រធានាធិបតី ដែលតែងតាំងខ្លួនឯងដោយស្វ័យប្រកាសឡើយ ព្រមទាំងអះអាងថា កងកម្លាំងប្រដាប់អាវុធនឹងការពាររដ្ឋធម្ម នុញ្ញរបស់ប្រទេសនិងធានាអធិបតេយ្យភាពជាតិ។ រដ្ឋមន្រ្តីការបរទេស Venezuela លោក Jorge Arreaza បានលើកច្បាស់ថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចជួបសន្ទនាដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយ ដែលប្រទេសវ៉េណេស៊ុយអេឡាកំពុងប្រឈមមុខបច្ចុប្បន្ន។

លើឆាកអន្តរជាតិវិញ បណ្តាប្រទេសនិងអង្គការជាច្រើន មិនទទួលស្គាល់ ប្រធានាធិ បតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡាឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់នៅវ៉េណេស៊ុយអេឡា ឲ្យអនុវត្តកិច្ចសន្ទនា  ដើម្បីជៀសវាងវិបត្តិនយោបាយដែលហួសពីដែនកំណត់។ គណៈកម្មការអឺរ៉ុប (EC) ដែលជាភ្នាក់ងារប្រតិបត្តិច្បាប់នៃសហភាពអឺរ៉ុប (EU) បានបដិសេធមិនទទួលស្គាល់មេដឹកនាំប្រឆាំង Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡាឡើយ។ សភាអឺរ៉ុប (EP) នឹងធ្វើការពិភាក្សាអំពីវិបត្តិនៅវ៉េណេស៊ុយអេឡាក្នុងសម័យប្រជុំពេញអង្គនាសប្តាហ៍ខាងមុខ។

ក្នុងពេលជាមួយគ្នានោះ មេដឹកនាំនៃប្រទេសរុស្ស៊ី គុយបា ម៉ិកស៊ិក បូលីវី ទួរគីក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំងនេះ ត្រឹមតែទទួលស្គាល់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាស្របច្បាប់តាមការបោះឆ្នោត ក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសនេះតែប៉ុណ្ណោះ ព្រមទាំងចាត់ទុកថា ការអន្តរាគមន៍ទាំងអស់របស់ប្រទេសនានាទៅក្នុងកិច្ចការផ្ទៃក្នុងរបស់វ៉េណេ ស៊ុយអេឡាជាការ “រំលោភលើច្បាប់មូលដ្ឋាននៃច្បាប់អន្តរជាតិ។

នៅវៀតណាមនាថ្ងៃទី ២៤ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា វៀតណាមជានិច្ចកាលមានបំណងចង់ឲ្យ ណេស៊ុយអេឡាមានសន្តិភាពនិងស្ថិរភាព ដើម្បីរួមចំណែកជំរុញនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

យ៉ាងណាមិញក៏ដោយ មានប្រទេសមួយចំនួននៅក្នុងទ្វីបអាមេរិកដូចជា សហរដ្ឋ អាមេរិក កាណាដា កូឡុំប៊ី ប្រេស៊ីល ឈីលី អាហ្សង់ទីន ក៏ដូចជាអង្គការបណ្តាអាមេ រិក (OAS) បានឡើងសម្លេងទទួលស្គាល់តួនាទីជា “ប្រធានាធិបតីបណ្តោះអាសន្ន” ស្វ័យប្រកាសរបស់លោក Guaido។ កាយវិការនេះបានញាំងឲ្យការដែល នាថ្ងៃទី២៣ ខែមករា វេណេស៊ុយអេឡាបានប្រកាសនឹងលុបចោលទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនិងសម្រេចចិត្តបិទទ្វារស្ថានទូតនិងស្ថានកុងស៊ុលរបស់ខ្លួននៅសហរដ្ឋអាមេរិកតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ