វៀតណាម៖ ចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីឆ្នាំ២០១៩

(VOVWORLD) - ដោយទទួលបានកំណើនសេដ្ឋកិច្ចជាង៦% ក្នុងរយៈពេល២ឆ្នាំជាបន្តបន្ទាប់ វៀតណាមកំពុងជាចំណុចលេចធ្លោមួយនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីក្នុងឆ្នាំ២០១៩។ នោះគឺជាការវាយតម្លៃរបស់លោកស្រី Wendy Cutler អនុប្រធានវិទ្យាស្ថាន  Asia Society (សង្គមអាស៊ី) ដែលមានទីស្នាក់ការនៅទីក្រុង ញូវយ៉ក ប្រទេសអាមេរិក។

  លោកស្រី Cutler ចាត់ទុកថា វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានគួរអោយទាក់ ទាញចំពោះធុរកិច្ចជនក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្ន។ លោកស្រីរូបនេះក៏បានសង្កត់ធ្ងន់ទៅលើកាលានុវត្តភាពនានាដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គ្រោងនឹងនាំមកជូនវៀតណាមផង ដែរ។ តាមលោកស្រី Cutler ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងទាំង៦ដែលចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀងនេះ វៀតណាមអាចធ្វើអាជីវកម្មយ៉ាងអតិបរមានូវផលប្រយោជន៍ដែល CPTPP នាំមកជូន។

        មុននោះ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ អង្គការពិគ្រោះយោបល់សេដ្ឋកិច្ច Conference Board ក៏បានប៉ាន់ស្មានថា វៀតណាមនឹងជាចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចសកលលោក ហើយមានសក្ដានុពលជាច្រើនដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ ផងដែរ។ អង្គការនេះបានប៉ាន់ស្មានថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនចំនួន៧%ក្នុងឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ