វៀតណាម ថៃបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ

(VOVWORLD) - ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម មានគោលបំណងថា នាពេលខាងមុខ ក្រសួងនគរបាលវៀត ណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិថៃ បន្តជំរុញទំនាក់ទំនង សហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ផ្លាស់ប្ដូរព័ត៌មាន ចែករំលែក បទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើស ពិសេសគឺបទល្មើសឆ្លងដែន បទល្មើសភេរវកម្ម បទល្មើសគ្រឿងញៀននិងបទល្មើសជួញដូរមនុស្ស។
វៀតណាម ថៃបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ - ảnh 1ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម (ខាងស្ដាំ) និង នាយឧត្តមសេនីយ៍ Wanlop Rugsanaoh អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៦ ខែសីហា ថ្លែងមតិក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Wanlop Rugsanaoh អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ ប្រធានក្រុម ការងាររួមវៀតណាមថៃស្ដីពីកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខថៃ ដែល កំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម មានគោលបំណងថា នាពេលខាងមុខ ក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិថៃ បន្តជំរុញទំនាក់ទំនង សហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ផ្លាស់ប្ដូរព័ត៌មាន ចែករំលែក បទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើស ពិសេសគឺបទល្មើសឆ្លងដែន បទល្មើសភេរវកម្ម បទល្មើសគ្រឿងញៀននិងបទល្មើសជួញដូរមនុស្ស។    

     រីឯខ្លួនវិញ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខថៃ Wanlop Rugsanaoh មានគោលបំណងថា ភាគីទាំងពីរបន្តស្រាវជ្រាវ ស្វែងយល់ និងបង្កើនទំនាក់ ទំនងសហប្រតិបតិ្តការ សំដៅទប់ទល់នឹងការសាកល្បងអំពីសន្តិសុខក្រៅ ប្រពៃណី រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ