វៀតណាម - ម៉ូសំប៊ិកជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍

(VOVWORLD) -វេទិការនេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក រួមសហការជាមួយមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ និងសភាពាណិជ្ជកម្ម ឧស្សាហកម្ម ម៉ូសំប៊ិក (CCMI) រៀបចំ។
វៀតណាម - ម៉ូសំប៊ិកជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ - ảnh 1វេទិកាជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍វៀតណាម - ម៉ូសំប៊ិក 

នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងម៉ាពូតូ បានប្រព្រឹត្តិទៅ វេទិកាជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍វៀតណាម - ម៉ូសំប៊ិក សំដៅជំរុញការតភ្ជាប់សហគ្រាស ជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាង ទីក្រុងម៉ាពូតូ និងបណ្ដាទីក្រុងដទៃទៀតរបស់ម៉ូសំប៊ិក ជាមួយទីក្រុងហាណូយ និងតំបន់ជាច្រើនរបស់វៀតណាម។ វេទិការនេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក រួមសហការជាមួយមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ និងសភាពាណិជ្ជកម្ម ឧស្សាហកម្ម ម៉ូសំប៊ិក (CCMI) រៀបចំ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះក៏បានប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់សហគ្រាស (B-2-B) សំដៅឧទ្ទេសនាមយ៉ាងលម្អិតនូវរាល់ផលិតផល និងសមត្ថភាពរបស់ភាគីទាក់ទិននានា ដែលក្នុងនោះផ្តោតសំខាន់លើស្តង់ដារធានាអនាម័យ សុវត្ថិភាពរបស់ទំនិញគ្រប់មុខ លក្ខខ័ណ្ឌនាំចេញ នាំចូល និងបែបបទគយរបស់ប្រទេសនីមួយៗ ដើម្បីឈានដល់កាចុះហត្ថលេខាលើកិច្ចសន្យាជាក់ស្ដែង។

លើសពីនេះទៅទៀត បណ្ដាសហគ្រាសវៀតណាម និងម៉ូសំប៊ិកក៏បានពិភាក្សាអំពីរាល់វិធានការសំដៅដោះស្រាយឧបសគ្គនានាដូចជា បញ្ហាបែបបទរដ្ឋបាល ការផ្ដល់អាជ្ញាប័ណ្ណវិនិយោគ និងរបៀបស្វែងរកព័ត៌មាននានាជាដើម។ សហគ្រាសជាច្រើនបានសម្ដែងគោលបំណងថា ប្រទេសទាំងពីរនឹងចុះហត្ថលេខា និងអនុវត្តន៍លើរាល់វិធានការបញ្ជៀសការយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងស្ដីពីហិរញ្ញវត្ថុ ថវិកា សំដៅជួយឧបត្ថម្ភ ការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់សគ្រាសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ